រំភើបចិត្តណាស់ សប្បុរសជនជាច្រើនបាន ជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់ ជិវិតនិងអ្នករបួសក្នុងហេតុការណ៍បាក់រលំអាគារ៧ជាន់ មានចំនួនរហូតដល់ទៅ

កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានមាន​ប្រសាសន៍​លេីកឡេីង​ ដោយមានខ្លឹមសារ​ទាំង​ស្រុង​ថា៖​ «ពេលនេះខ្ញុំកំពុងធ្វើដំណើរ ទៅកាន់ខេត្តព្រះសីហនុដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្រ្គាះជាបន្តជាមួយបងប្អូន​ ដែលកំពុងធ្វើការនៅទីនោះស្រាប់។​ ខ្ញុំសុំអំពាវនាវចំពោះសប្បុរសជន​ មេត្តាជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់
ជិវិត​ និងអ្នករបួសក្នុងហេតុការណ៍នេះ»។

ដោយឡែក​ ក្រោយ​ពី​មានការ​លេីកឡេីង​បែបនេះ​រួចមក​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បា​ន​មាន​ការ​បញ្ជាក់​សារ​ជាថ្មី​ ដោយមាន​រាយនាម​សប្បុរសជន​ជាច្រើន​ដូច​ជា៖​ «សុំអរគុណសប្បុរសជនដែលបានចូលរួមជួយជនរងគ្រោះតាមការអំពាវនាវរបស់ខ្ញុំមាន៖​ ១.ឧកញ្ញាលាង ឃុន១០មុឺនដុល្លា​,​ ២.ឧកញ្ញាឃុន សៀ ១០មុឺនដុល្លា,​ ៣.ឧកញ្ញាអាង ឈុនលាង ១០មុឺនដុល្លា,​

៤.ឧកញ្ញាឡៅ ម៉េងឃីន ៥មុឺនដុល្លា,​ ៥.ឧកញ្ញាគង់ ទ្រីវ ៥មុឺនដុល្លា,​ ៦.ឧកញ្ញាវិញ ហួ ២មុឺនដុល្លា,​ ៧.ឧកញ្ញាហុីវ គឹមហេ ១មុឺនដុល្លា,​ ៨.ឯ.ឧម៉ា ឈឿននិងលោកជំទាវ ១មុឺនដុល្លា,​ ៩.កាកបាទក្រហមកម្ពុជា ១០មុឺនដុល្លា,​ ១០.ឧកញ្ញាហ៊ុន តូ ១០មុឺនដុល្លា,​ ១១.មិត្តភក្រ័ឧកញ្ញាហ៊ុន តូ​ ចំនួន៦នាក់ចំនួន៤០មុឺនដុល្លា។​ សង្ឃឹមថានិងមានការចូលរួមបន្ថែមទៀតពីសប្បុរសជន»។

បន្ថែម​លេីសពីនេះ​ក៏មាន​ដូច​ជា​ លោកឧកញ្ញា គិត ម៉េង ចំនួន១០មុឺនដុល្លា​ ចូលមុនគេផង​ តែខ្ញុំមិនបានបញ្ចូលឈ្មោះ ព្រោះត្រូវវាយអក្សរក្នុងរថយន្ត។ ក្រៅពីនេះលោកស្រី សៀង ចាន់ហេងចូល ១០០លានរៀលតាមរយះ​ Facebook ។ ឯកឧត្តមសុក លីម អនុប្រធានប្រតិភូមកពីគណបក្សខ្មែរក្រោក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចូល 5,000$។ សរុប​ទាំងអស់​ចំនួន​ ១,១៧០,០០០លាន​ដុល្លារ​អាមេរិក​។ គួរបញ្ចាក់ផងដែរថា​ ទឹកប្រាក់ទាំងនេះគ្រាន់តែជាតួរលេខបឋមតែតែប៉ុណ្ណោះ ដោយលុយឧបត្ថម្ភអាចមានច្រើនជាងនេះទៅទៀត។