សំរាប់អ្នកមិនសូវមានលុយ ម៉ូតូប្រភេទ​អូតូ Honda បានប្រកាសចេញនូវម៉ូឌែលម៉ូតូថ្មី ដែលមានតម្លៃត្រឹមតែ

ម៉ូតូគីជាប្រភេទមធ្យោបាយធ្វើដំណើរមួយ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង នៅក្នុងបណ្ដាលប្រជាពលរដ្ឋទូទាំងពិភពលោក ជាពិសេសប្រជាជនអាសុីតែម្ដង ព្រោះគេនិយមជិះវា ជាពិសេស គឺវ័យកណ្តាល និងវ័យចាស់ ដោយងាយស្រួលក្នុងការធ្វើដំណើរបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។

ដោយឡែក ស្រាប់តែកាលពីពេលថ្មីៗនេះ ក្រឡែកទៅមើលក្រុមហ៊ុន ហុងដា ម៉ូតូ ស្ថិតនៅប្រទេស ឥណ្ឌូណេស៊ី វិញ បានធ្វើការប្រកាសចេញនៅម៉ូតូអូតូម៉ាក់ថ្មីមួយស៊េរីទៀត ដោយមានឈ្មោះ Genio។ ចំពោះរូបរាងរបស់វាវិញ ពិតជាប្លែក និងស្រស់ស្អាតបំផុត ដែល រំពឹងថា អាចទាក់ទាញបេះដូងយុវវ័យសម័យថ្មី នៅប្រទេស ឥណ្ឌូណេសុី បានយ៉ាងច្រើនផងដែរ។

ជាមួយគ្នានេះផងដែរ ប្រធានក្រុមហ៊ុន ហុងដា ម៉ូតូ នៅប្រទេស ឥណ្ឌូណេស៊ី បាននិយាយប្រាប់ឱ្យដឹងថា៖”Genio នេះមានចំណុចទាក់ទាញធំៗចំនួនបី៖ ដោយទី១ គឺមានការឌីហ្សាញបែបទាន់សម័យ ឡូយឆាយ។ ទី២ មានរូបរាងតូច និងមានកម្លាំង រួមទាំងមុខងារដែលធ្វើឲ្យអតិថិជនរំពឹងចង់បានតែម្ដង។ ចំពោះទី៣វិញ លើសពីនេះ វាមានតម្លៃអាចទទួលយកបានទៀតផង”។

ប្រធានក្រុមហ៊ុន ហុងដា ម៉ូតូ បានបន្ដទៀតថា៖”Honda Genio មានបំពាក់ម៉ាស៊ីន eSP ចំណុះ១១០សេសេ ជំនាន់ថ្មី ដែលសន្សំសំចៃប្រេងឥន្ធនៈ និងបង្កើតកម្លាំងបានខ្លាំង។ វាអាចរត់បានដល់ល្បឿន ៩៤គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយប្រេងឥន្ធនៈមួយលីត្រ ជិះបានចម្ងាយប្រហែល ៥៩,១ គីឡូម៉ែត្រ។

ម៉ូតូម៉ាក់ Genioនេះ ប្រើប្រាស់គ្រោងឆ្អឹងថ្មីដែលមានឈ្មោះ ថា eSAF របស់ក្រុមហ៊ុនហុងដា ទើបយកមកប្រើប្រាស់លើកដំបូង លើយានយន្តកង់ពីរ ក្នុងប្រទេសឥណ្ឌូណេស៊ី។ គ្រោងឆ្អឹងនេះអាចរក្សាលំនឹងម៉ូតូបានយ៉ាងល្អជាងមុន ហើយថែមទាំងអាចជួយសន្សំសំចៃប្រេងបានមួយកម្រិតទៀតផង។ យ៉ាងណាមិញចំពោះតម្លៃ ដែលដាក់លក់នៅ ប្រទេសឥណ្ឌូណេស៊ី ម៉ូតូ Genio នេះ មានចែកចេញជា ពីរ ប្រភេទ គឺប្រភេទ CBS តម្លៃ ប្រមាណ ១២១៧ដុល្លារ និងប្រភេទ CBS-ISS ដែលមានតម្លៃប្រមាណ ១២៥៣ដុល្លារ”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing