មានរឿងទៀតហើយ! ជនរងគ្រោះ៣នាក់ ដែលវ៉ៃកោរសក់ចោរស្រីថ្ងៃមុន ត្រូវបានអាជីវករផ្សារព្រៃទារ នាំគ្នាបាតុកម្មឲ្យដោះលែងពួកគេមកវិញ (មានវីដេអូ)

រឿងចោរស្រីដែលបានលួចទូរព័ទ្ទដៃនៅផ្សាព្រៃទារ នៅតែជាប្រធានបទក្តៅគគុកពេញបណ្តាញសង្គម ដែលអាជីវកនៅទីនោះបាននាំគ្នាចាប់នាងកោរសក់ និងប្រើអំពើហិង្សា ដែលធ្វើអោយមហាជនបាននាំគ្នានិយាយវែកញែករឿងនេះយ៉ាងក្តៅគកុកតែម្តង។

ក្រោយពីរឿងនេះបានកើតឡើងមក កងកម្លាំងនគរបាល ក៍ចុះទៅឃាត់ខ្លួនអាជីវកចំនួនបីរូប ដើម្បីមកសួរនាំ នៅឯអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្នុងគោលបំណងចង់ដឹងអំដើមទងដែលនាំអោយកើតមានផ្ទុះអំពើហិង្សាចាប់កោរសក់បែបនេះ។

សមត្ថកិច្ចក៍បានឃុំខ្លួនអាជីវកទាំងបីនាក់នោះ ដែលធ្វើអោយអាជីវក៍ដទៃទៀតមានកំហឹងខឹងយ៉ាងខ្លាំងទៅលើសមត្ថកិច្ចដែលបានឃុំខ្លួនពួកគាត់ទាំងបី ហើយក៍បាននាំគ្នាសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងផងដែរ។

ហើយកាលពីថ្ងៃមិញនេះផងដែរ អាជីវករនៅដែលជាអ្នកលក់ដូរនៅក្នុងផ្សារព្រៃទារក៍បាននាំគ្នា មកធ្វើការតវ៉ា ដែលសមត្ថកិច្ចបានឃាត់ខ្លួននូវអាជីវករបីបាននាក់ កាលពីម្សិញមិញផងដែរ។

ហើយអាជីវក៍ទាំងនោះក៍បានរិះគន់ទៅលើផ្សា ដែលរៀបចំសណ្តាប់ធ្នាប់ មិនល្អទាល់តែសោះ ដែលធ្វើអោយសំបូរចោរចូលទៅលួចបន្លំ នៅក្នុងផ្សារ ដែលជាហេតុអោយមានរឿងកើតឡើងដល់ថ្នាក់នេះផងដែរ។

ជាចុងក្រោយអាជីវករទាំងនោះក៍បានសំណូមពរទៅសម្ថតកិច្ច ក៍ដូចជាមន្ត្រីដែលរៀបចំសន្តាប់ធ្នាក់នៅក្នុងផ្សារ សូមអោយដោះលែង អាជីវកទាំងបីនាក់នោះ និងអោយរៀបចំសណ្តាប់ធ្នាក់នៅក្នុងផ្សាសារឡើងវិញ ដើម្បីអោយមានសន្តិសុខល្អផងដែរ។

For More Videos Amazing