មិនធម្មតាមែន ផ្សារទំនើប អូឡាំព្យា គ្រាន់តែសម្ភោធភ្លាម ប្រជាពលរដ្ឋនាំគ្នាទៅលេង យ៉ាងណែនតាន់់តាប់តែម្តង

អូឡាំព្យា ផ្លាហ្សា គឺជាផ្សារទំនើប​ ដែលមានកម្ពស់ 7ជាន់ ប្រកបដោយការរចនាបថ​ បែបសម័យទំនើប និងគំរូតុបតែថ្មីជាងគេបង្អស់​ នៅក្នុងទីក្រុងភ្នំពេញនាពេលឥលូវនេះ ហើយក៏ជាផ្សារទំនើប​ ដែលហ៊ុមពទ្ធ័ទៅដោយ អគារខុនដូ អគារការិយាល័យ អគារពាណិជ្ជកម្ម មន្ទីរពេទ្យ សណ្ឋាគារ សាលារៀនរដ្ឋ និងឯកជន -ល- ។

សូម​ជម្រាប​ផងដែរ​ថា​ ផ្សារទំនើបអូឡាំព្យា​​ បានបើកដំណើរការសាកល្បងជាផ្លូវការហេីយ គឺចាប់ពីព្រឹកថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ​២០១៩នេះតទៅហើយ។ ក្នុង​នោះដែរ​ គេ​សង្កេត​ឃើញ​ថា​ មាន​មនុស្ស​យ៉ាង​ច្រើន​សម្បើម​​ បានមាន​វត្តមាន​ចូលរួមក្នុង​ផ្សារ​ទំនើប​នេះ​យ៉ាង​ច្រើន​កុះករ​តែម្តង​។

លេីសពីនេះ​ទៀត​នោះ​ អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​ គឺគ្រាន់តែ​កន្លែង​ផ្ញើ​ម៉ូតូ​ក៏​ស្ទេីតែរកកន្លែងផ្ញេីមិនបានទៀតផង។ ជាក់ស្តែង​ បេី​តាម​ការលេីកឡេីង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Nimol Loung បានមានការ​លេីកឡេីង​ថា​៖​ «គិតខុសមួយពេល​ ព្រះមាតា​ ថាជិះកាត់ម៉ោងប្រាំវាអត់អី​ »។ ដែលនេះ​អាច​បញ្ជាក់​ថា​ បេីសិន​ជាអាច​វាងបាន​ សូម​ប្រិយមិត្ត​គួរ​តែ​វាងផ្លូវនេះទៅ។