នេះបានច្បាស់ ក្រោយពីល្បីប្អូនស្រី ញិល អែនជិលរិកា អតីតបេក្ខភាព The Voice Kids បានបាត់ខ្លួនោះ ពេលនេះប្អូនស្រីបានចេញវីដេអូនិយាយបកស្រាយការពិត អំពីបញ្ហានេះថា

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក របស់លោក K01 បានចុះទៅជួបសំភាសន៏ផ្ទាល់ជាមួយឪពុករបស់ កុមារី ញិល អែនជិលរិកា ដែលរូបនាងផ្ទាល់ ធ្លាប់ជាបេក្ខភាពប្រលងក្នុងកម្មវិធីសមត្ថភាពលំដាប់ថ្នាក់ពិភពលោក The Kid Cambodia កាលពីឆ្នាំ២០១៧ ហើយរូបនាងស្រាប់តែបានបាត់ខ្លួនពីផ្ទះកាលពីថ្មីៗនេះ អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។

បន្ទាប់ពីការបាត់ខ្លួនរបស់ប្អូនស្រីបានមួយរយៈពេលខ្លីមក ស្រាប់តែ លោក K01 បានលាតត្រដាងការពិត នៃការបាត់ខ្លួនរបស់ប្អូនស្រីខាងលើ ដោយរូបលោក បានតេតាមរយៈ Messengers ទៅកាន់ស្រ្ដីម្នាក់ ដែលមានឈ្មោះ Ry Cham ត្រូវជាម្ដាយរបស់ កុមារី ញិល អែនជិលរិកា ហើយលោកK01 ក៏បានសួរនាំចំពោះរឿងខាងលើនេះផងដែរ។

ជាមួយគ្នានេះផងដែរ នៅក្នុងខណៈពេលនោះ លោក K01 ក៏បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖”ព័ត៍មានថ្មី ក្តៅៗកាពិតត្រូវបានលាត ត្រដាង តាមរយះកិច្ចសម្ភាស K01នឹងអេនជី លីកាមុននេះបន្តិច ពេលនេះអេនជី លីកាបានទៅដល់ អាមេរិកហើយ កំពុងតែមានសេចក្តីសុខ ជាមួយនឹងម្តាយរបស់គេ”។

ដោយឡែកស្រាប់តែនៅក្នុងថ្ងៃនេះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក កុមារី ញិល អែនជិលរិកា ក៏បានឡាយវីដេអូ ដោយបាននិយាយរៀបរាប់ប្រាប់ពីរឿងរ៉ាវ ដែលបានកើតឡើងទាំងប៉ុន្មាន ដោយនាងបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”នាងគ្មាននរណាម្នាក់លួងបោកយកទៅនោះទេ​កាពិត ស្រីដែលយកនាង និងប្អួនប្រុសមកទឹកដីអាមេរិកនេះគឺ

ជាម្ដាយរបស់នាងនាងនោះទេ ដោយមូលហេតុមកតាមម្ដាយដោយសារខ្លួនចង់រៀនសូត្របន្ត ព្រោះនាង រស់នៅជាមួយឪពុក នាងមិនបានទទួលការរៀបសូត្រអ្វីទាំងអស់ ដោយឪពុកនាង បានប្រាប់ឲ្យនាងមកជួយធ្វើការងាររបស់គាត់ជំនួសវិញ ទាំងដែលពេលនេះនាងទើបតែមានអាយុ ១៤ ទៀត”។

សូមទស្សនាវីដេអូខាងក្រោម