ឧបទ្ទវហេតុបាក់​រលំ​អគារ​៧ជាន់ ក្នុងនោះភាគច្រើនសុទ្ធតែអ្នកភូមិ និងជាប់របងផ្ទះ លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា ដូច្នេះលោកឧកញ៉ា ក៍បានឧបត្ថម្ភប្រាក់ទៅសាច់ញាតិរបស់ពួកគេនូវទឹកប្រាក់ចំនួន

កាលពី​វេលា​ម៉ោងជិត៥ព្រឹក​ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់​៧ជាន់ដ៏​រន្ធត់​មួយ​ ដែលមាន​ទីតាំងនៅជិតកន្លែងលាងរថយន្តយីហោឈ្មោះ អារុណរះ ស្ថិត​ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ហើយមនុស្សមួយចំនួន(ភាគច្រើនជាកម្មករ) បាននឹងកំពុងជាប់ក្នុងគំនរអគារបាក់នោះ ។

ក្រោយ​ពី​បាន​ទទួល​ដំណឹង​ ពាក់​ព័ន្ធ​នឹង​ករណី​បាក់រលំអគារកម្ពស់៧ជាន់​ នៅខេត្ត​ព្រះសីហនុ​រួចមក​ លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បានមាន​អារម្មណ៍​ក្ដុកក្ដួល​ជា​ខ្លាំង​ ខណៈ​កម្មករ​មួយ​ចំនួន​ ​ដែលបាន​ជួប​ឧបទ្ទវហេតុ​នេះ​ គឺជា​មនុស្ស​ដែលលោកធ្លាប់បានស្គាល់​ ហេីយក៏មាន​ផ្ទះនៅជិតលោកទៀតផង។

ក្នុង​នោះដែរ​ តាមរយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Leng Bros បាន​មានការ​បញ្ជាក់​ថា​៖​ «នេះជាសាច់ញាតិជនរងគ្រោះ​ ទើបទៅដល់កំពង់សោម ដែលបានទទួលប្រាក់ឧបត្ថមសរុប៨លានរៀល ពីឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ និងត្រកូលឡេង​ តាមរយៈបង ប្រុញ រុសរាយ សម្រាប់ ជាសាហ៊ុយធ្វើដំណើរ ហូបចុក ខណៈអ្នករងគ្រោះបាក់រលំអគារសង្កត់ពីលើនៅបាត់ខ្លួននៅឡើយ»។

សូម​ជម្រាប​ផងដែរ​ថា​ ក្រុម​ការងារ​សង្គ្រោះ​បន្ទាន់​ ដោយមានការចូលរួម​សហការ​ពី​ភាគី​ពាក់ព័ន្ធ​ បាននឹងកំពុង​ជួយ​សង្រ្គោះ​ជនរងគ្រោះ​បន្តទៀត។ ក្នុង​នោះដែរ​ ក្រុម​គ្រូពេទ្យ​ជំនាញៗ​ បាននឹងកំពុងផ្តល់នូវការ​ព្យាបាល​ យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ ចំពោះ​អ្នក​រងរបួស​ និងចាត់ចែងចំពោះអ្នកដែលបានស្លាប់បាត់បង់​ជីវិត​ ដេីម្បី​ធ្វេីបុណ្យតាម​ប្រពៃណី​។