សម្តេច​តេជោ​ ហ៊ុន​ សែន​ បានសម្រេច​បញ្ចេញថវិការជាតិ​ ជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុង​សោដនាដកម្មបាក់អាគារនៅខេត្ត​ព្រះសីហនុ​ ដោយក្នុង​១នាក់ទទួលបាន​នូវទឹកប្រាក់ចំនួន

ប្រជាជន​ខ្មែរ​នៅទូទាំង​ប្រទេស​ បាន​មានក្តីក្រៀមក្រំខ្លាំង​បំផុត​ ចំពោះ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់​៧ជាន់​ ស្ថិត​នៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ ​ដែលហេតុ​ការ​ណ៏ដ៏​រន្ធត់​នេះ​ បានសម្លាប់​មនុស្ស​ និង​បង្កជារបួស​អស់ជាច្រេីននាក់​ ហេីយក៏កំពុង​ត្រូវ​បាន​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​ផងដែរ​។

ក្រុម​ការងារ​សង្គ្រោះ​បន្ទាន់​ ដោយមានការចូលរួម​សហការ​ពី​ភាគី​ពាក់ព័ន្ធ​ បាននឹងកំពុង​ជួយ​សង្រ្គោះ​ជនរងគ្រោះ​បន្តទៀត​ ដែលកំពុង​ជាប់​គាំង​នៅខាងក្រោម​អគារ​ដួលរលំនេះ។​ ក្រុម​គ្រូពេទ្យ​ជំនាញៗ​ បាននឹងកំពុងផ្តល់នូវការ​ព្យាបាល​ យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ ចំពោះ​អ្នក​រងរបួស​ និងចាត់ចែងចំពោះអ្នកដែលបានស្លាប់បាត់បង់​ជីវិត​ ដេីម្បី​ធ្វេីបុណ្យតាម​ប្រពៃណី​។

យ៉ាងណាមិញ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មានក្តី​សោកស្ដាយ​ និង​ក្រៀមក្រំ​បំផុត​ ដោយបាន​ជួបនូវ​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ ។ ជាមួយ​គ្នា​នេះ​ កាលពី​រំលងអាធ្រាត្រ​យប់មិញនេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​មាន​ប្រសាសន៍​លេីកឡេីង​ ដោយមានខ្លឹមសារ​ទាំង​ស្រុង​ថា៖​

«បងប្អូនជនរួមជាតិ​ ជាទីគោរពស្រឡាញ់។​ សោដនាដកម្មបាក់អាគារនៅខេត្ត​ព្រះសីហនុ​ គឺជារឿងឈឺចាប់របស់ជាតិយើង​ ពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិតដែលជា​ ភរិយាឬស្វាមី​ ឬកូនឬឪពុកម្តាយ។ល។​ ដើម្បីចូលរួមមរណៈទុក្ខ​ និងជួយដល់ជីវភាពក្រុមគ្រួសារ​ ក្នុងនាមរាជរដ្ឋាភិបាល​ ខ្ញុំសម្រេចបញ្ចេញថវិការជាតិ​ ជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសឹបលានរៀល)ឬ​១មុឺនដុល្លា(10.000$)។​

សម្រាប់អ្នកត្រូវរបួសទាំងអស់​ ត្រូវទទួលបានការព្យាបាល​ ដោយឥតគិតថ្លៃ​ នៅតាមមន្ទីរពេទ្យរដ្ឋ​ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។​ ឯកឧត្តម​ ប៊ិន ឈិន​ ឧបនាយរដ្ឋមន្ត្រី​ប្រចាំការ​ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិការនេះជូនបងប្អូន។​ យប់នេះខ្ញុំនៅបន្តតាមដានការងាររុករក​ និងសង្រ្គោះជាមួយបងប្អូនតទៅទៀត»។

គួរ​រំលឹក​ដែរ​ថា​​ កាលពី​វេលា​ម៉ោងជិត៥ព្រឹក​ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់​៧ជាន់ដ៏​រន្ធត់​មួយ​ ដែលមាន​ទីតាំងនៅជិតកន្លែងលាងរថយន្តយីហោឈ្មោះ អារុណរះ​ ក្នុង​ខេត្ត​ព្រះសីហនុ​។ ហើយមនុស្សមួយចំនួន(ភាគច្រើនជាកម្មករ) បាននឹងកំពុងជាប់ក្នុងគំនរអគារបាក់នោះ ។

For More Videos Amazing