គាំទ្រទេបងប្អូន លោកអាចារ្យធំ បានចេញវីដេអូថាអោយ អភិបាលខេត្តព្រះសីហនុ ខ្លាំងៗ និងស្នើសុំអោយ

រំលឹក​ឡើង​វិញ​ កាលពី​វេលា​ម៉ោងជិត៥ព្រឹក​ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់​៧ជាន់ដ៏​រន្ធត់​មួយ​ ដែលមាន​ទីតាំងនៅជិតកន្លែងលាងរថយន្តយីហោឈ្មោះ អារុណរះ​ ក្នុង​ខេត្ត​ព្រះសីហនុ​។ ហើយមនុស្សមួយចំនួន(ភាគច្រើនជាកម្មករ) បាននឹងកំពុងជាប់ក្នុងគំនរអគារបាក់នោះ ។

ប្រជាជន​ខ្មែរ​នៅទូទាំង​ប្រទេស​ បាន​មានក្តីក្រៀមក្រំជាខ្លាំង​ ចំពោះ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់​៧ជាន់​ ស្ថិត​នៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ ​ដែលរហូតមកទល់នឹងម៉ោង​ ១៧:៣០នាទីរសៀល​នេះ​ បានបណ្តាលឱ្យ​មនុស្ស​ចំនួន​ ៧នាក់​បានស្លាប់​ ក្នុង​នោះស្រ្តីម្នាក់​ និង​របួស​ចំនួន​២៣នាក់​។

ក្រុម​ការងារ​សង្គ្រោះ​បន្ទាន់​ ដោយមានការចូលរួម​សហការ​ពី​ភាគី​ពាក់ព័ន្ធ​ បាននឹងកំពុង​ជួយ​សង្រ្គោះ​ជនរងគ្រោះ​បន្តទៀត​ ដែលកំពុង​ជាប់​គាំង​នៅខាងក្រោម​អគារ​ដួលរលំនេះ។​ ក្រុម​គ្រូពេទ្យ​ជំនាញៗ​បាននឹងកំពុងផ្តល់នូវការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ ចំពោះ​អ្នក​រងរបួស​ និងចាត់ចែងចំពោះអ្នកដែលបានស្លាប់បាត់បង់​ជីវិត​ ដេីម្បី​ធ្វេីបុណ្យតាម​ប្រពៃណី​។

ដោយ​ឡែក​ ជុំវិញ​ករណី​បាក់រលំ​អគារ​៧ជាន់​ខាងលើ​នេះ​ដែរ​ លោក​ អាចារ្យ​ធំ​ ក៏បានឡាយ​ជាវីដេអូ​ អមជាមួយ​ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖​ «រឿងក្ដៅ! អភិក្រមទី៥​ ដែលប្រជាពលរដ្ឋ​ ស្នេីសុំសម្ដេចពុក ដកអភិបាលខេត្តកំពង់សោម​ រួមនិង​ ប្រធានមន្ទីរសុរិយោដី​ និង​ អភិបាលក្រុង​ ចេញថ្ងៃនេះ»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing