ក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ គឺរកឃើញអ្នកស្លាប់ និងរបួសកើនឡើងដល់ទៅចំនួន

កាលពីព្រឹកមិញនេះ វេលាម៉ោង ៥ទាបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានហេតុការណ៏ដួលរលំអាគារមួយ ដែល
មានកំពស់ ៧ជាន់ ស្ថិតនៅខេត្ដព្រះសីហនុ បណ្ដាលធ្វើអោយមានកម្មករ ដែលកំពុងស្នាក់នៅទីនោះ ត្រូវបានរង
របួសជាច្រើននាក់ និងត្រូវជាប់នៅក្នុងគំនរអាគារនោះ អស់ជាច្រើននាក់។

ដោយឡែកយោងតាមរយៈអង្គភាពសារព័ត៍មាន Fresh News នៅខណៈមុននេះបន្ដិច ឯកឧត្ដម យន្ដ មីន អភិបាលខេត្ដព្រះសីហនុ បានថ្លែងប្រាប់ឱ្យដឹងថា៖”គិតត្រឹមម៉ោង៨៖២០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានរកឃើញអ្នកស្លាប់៣នាក់ និងកម្មករជិត១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ចេញពីគំនរអគារកម្ពស់៧ជាន់ ដែលបាក់រលំនៅម៉ោងជិត៥ព្រឹកថ្ងៃនេះ”។

ឯកឧត្ដម យន្ដ មីន បានបន្ដទៀតថា៖”នៅពេលនេះក្រុមជួយសង្គ្រោះកំពុងប្រើប្រាស់អេស្កាវ៉ាទ័រចំនួន២គ្រឿង និងគ្រឿងចក្រផ្សេងទៀត ដើម្បីស្វែងរកមនុស្សដែលនៅជាប់ក្នុងគំនរអគារដែលរលំនេះ។ អគារដែលកំពុងសាងសង់ហើយបានបាក់រលំនេះ ជារបស់ជនជាតិចិន ដែលបានជួលដីទំហំទទឹង១៥ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ សាងសង់កម្ពស់៧ជាន់ សង់បានប្រហែល៨០ភាគរយ”។