ទីបំផុតដឹងការពិតហើយ មូលហេតុដែលសម្តេចតេជោ ហ៊ុនសែន សម្រេចចិត្ត​ដក​លោក​ថៃ នរៈសត្យា ពី​តំណែង គឺដោយសារតែ

មួយរយៈពេលចុងក្រោយនេះ ការដកតំណែងមន្រ្ដីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាល កើតមានច្រើនជាបន្ដបន្ទាប់។ ក្នុងនោះផងដែរ លោក ថៃ នរៈសត្យា បន្ទាប់ពីមានផ្ទុះរឿងបរិហារកេរ្ដិ៍ប្រពន្ធដើម និងបានបង្ហាញមុខភរិយាថ្មី នៅថ្ងៃឡើងគេហដ្ឋាន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុករួមមក ស្រាប់តែលោកត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ដ ដកតំណែងលោក ថៃ នរៈ សត្យាចេញ រដ្ឋលេខាធិការ ក្រសួងវប្បធម៍តែម្ដង។

ដោយឡែកទាក់ទងចំពោះមូលហេតុនៃការដកតំណែង មន្រ្ដីជាន់ខ្ពស់រូបនេះ ត្រូវបានលោក ដួង តារា ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះប្រាប់ពីមូលហេតុ នៅលើបណ្ដាញសង្គម ហ្វេសប៊ុកផេកផ្លូវការរបស់លោក ដោយបានប្រាប់ឱ្យដឹងថា៖”នៅ​១​ម៉ោង​មុន នេះ នៅ​ក្នុង​ផេ​ក​ខ្ញុំបាទ គឺ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​ដក លោក ថៃ នរៈ​សត្យា អតីត​រដ្ឋលេខាធិការ ពី​ក្រសួង​វប្ប​ធ​ម៍ ដែល​មា​ខ្លឹមសារ​ដើម​ទាំងស្រុង​ខាងក្រោមៈ

Hun Sen: សុំ​កុំ​ប្រកែក​គ្នា​និង​ចោទប្រកាន់​គ្នា​ពី​រឿងលោក​ថៃ នរៈ​សត្យា​ត្រូវ​ដក​ចេញពី​ដំណែង​។​ក្នុង​ឋា​នះ​ជា​នាយក​រដ្ឋមន្ត្រី​ខ្ញុំ​មិន​មានការ​ចាំបាច់​សួរ​យោបល់​អ្នក​ណាទាំង អស់​លើ​ការដក​តំណែង​នេះ​។ ការ​ដក​តំណែង​របស់​គាត់​គឺ​ចង់អោយ​ថ្នាក់ដឹកនាំ​ក្រសួង​វប្ប​ធ​ម៏មាន​ភាព​ស្អាតស្អំ​។ ពួក​អ្នក​ប្រពន្ធ​ច្រើន​ត្រូវ​បាន​ដក​ចេញ​ជា​បន្តបន្ទាប់​និង​បន្ត​ដក​ចេញ​នៅ​ពេល​ខាង​មុខ​។​នេះ​ជា​អភិក្រម​ទី​៥​គឺ​ការ​(​វះកាត់​)”។