ព្រឺក្បាល​ នៅមុនពេលម្តាយទទួល​មរណភាព​ លោក​ អុិន​ សិទ្ធា​ បានជួបរឿង​ដ៏ចម្លែកមួយ​ ដោយលោកបានមានការ​រៀបរាប់​ថា

ដូចដែរប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ហើយ​ ដែលលោក អ៊ុន សិទ្ធា​ តារាសម្ដែងខ្ពស់ស្រឡះ​ បានមាន​ទុក្ខ​ជាទំងន់​ ខណៈដែល​ម្តាយជាទីស្រលាញ់បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​ ដោយរោគាពាធ​ ។ មិត្ត​សិល្បករ​ជា​ច្រើន​ ដែល​បាន​ដឹង​ពីដំណឹង​មរណភាព​របស់​ម្ដាយ​លោក អ៊ុន សិទ្ធា​ បានសម្តែងនូវ​ក្តី​ក្រៀមក្រំ​ និងបាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សពផងដែរ​។

សូម​ជម្រាប​ផងដែរ​ថា​ ម្ដាយ​ជា​ទី​ស្រលាញ់របស់​តារា​រូប​នេះ​មាន​អាយុ​៧០ឆ្នាំ​ហេីយ​ ហេីយគាត់បា​នទទួលរងនូវ​ជំ​ងឺ​ដ៏កាច​សាហាវ​ចំនួន​ពីរ​មុខ គឺ​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​មហារីក​ថ្លើម ដែលជំ​ងឺ​ទឹក​នោម​ផ្អែម​មានរយៈជាង​២០​ឆ្នាំ​មក​ហើយ រី​ឯ​ជំ​ងឺ​​មហារីក​ថ្លើម​វិញ គឺទើប​រក​ឃើញ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​តែ​ប៉ុណ្ណោះ។

ដោយ​ឡែ​ មុនពេលម្ដាយរបស់លោក​ អុិន​ សិទ្ធា​ បាន​ទទួល​មរណភាព​នោះ​ លោកបានរៀបរាប់នូវ​រឿងដ៏ចម្លែកមួយ​ ដោយនៅមុខផ្ទះរបស់លោក មានឆ្កែព្រុះឡើងកងរំពង ពោលគឺព្រុសដល់ថ្នាក់អ្នកជិតខាងព្រឺក្បាលតែម្តង ហើយនៅក្នុងខណៈពេលនោះ ម្ដាយរបស់លោក ក៏បានចាប់ដៃបងស្រីរបស់លោក​ និងបាននិយាយថា

“គេមកយកម៉ែហើយ តែគេទៅយកម្នាក់លង់ទឹកនៅកន្លែងនោះសិន ទើបមកយកម៉ែបន្តិចទៀត”។​ មិនបាន​ប៉ុន្មាន​នាទី​ផង​ ក៏មាន​ខ្យល់បកមកយ៉ាងខ្លាំង​ លោកក៏បាន​សន្និដ្ឋាន​ថា​ ព្រលឹង​ម្តាយ​របស់​លោក​បានចេញបាត់ទៅហេីយ​ ស្រាប់​តែម្តាយរបស់លោកក៏បាន​សម្រានលក់​ រហូត​ទទួល​មរណភាព​តែម្តង​។