ហួសចិត្ត​ ម្ចាស់​​អគុណចោរ​ ដែលបាន​យករបស់មកអោយវិញ​ និងបានសរសេរសារជូនពរ​ដល់ខ្លួន ដោយ​ហេតុ​នេះ​ ម្ចាស់​របស់​ក៏មាន​បំណង​ចង់​ឧបត្ថម្ភ​ដល់ចោរ​នូវ​ទឹកប្រាក់​ចំនួន​

កាលពី​ព្រឹកមិញ​នេះ​ គណនី​ហ្វេសប៊ុក​ឈ្មោះ​ Khavat Vorn បានបង្ហោះ​នូវ​រឿង​រ៉ាវ​ដ៏​ហួសចិត្ត​មួយ​ ដែលមានការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ «អរគុណ លោកចោរ ដែលបានយកមកអោយវិញ​ និងជូនពរខ្ញុំ។ មានវគ្គបន្ត​ ឥឡូវនេះមានអ្នក​ឧបត្តម្ភ​ដល់គាត់ ចឹងបើលោកចោរបានដឹងហើយ​ សុំដាក់លេខទូរស័ព្ទ​ ឬ ទាក់ទងមកផង​ ចង់ជូន 100$»។

នេះ​គឺ​ជា​សំនេរដែល​លោកចោរ​ បានសរសេរ​ផ្ញើ​ជូន​ម្ចាស់​ខាងលើ​ ដែលមាន​អត្ថន័យ​រៀបរាប់​ទាំង​ស្រុង​ថា៖​
«មកដល់​បង​ម្ចាស់​…​ សូម​ជូន​ពរឲ្យមាន​សុខភាព​ល្អ​ និងសំណាងល្អគ្រប់ពេលវេលា​ កូនខ្ញុំឈឺខ្លាំងណាស់បង​ ទេីបដាច់ចិត្តធ្វេីចឹង​ ទាំងដឹងថាវាជាអំពេីខុសច្បាប់​ និង​សង្គម​ស្អប់ខ្ពើម​…ពី​ខ្ញុំ​ថោកទាប​ដេីម្បី​កូន»។

ជាមួយ​គ្នា​នេះ​ដែរ​ ក៏មាន​មហាជន​មួយ​ចំនួន​ បានមានការ​អាណិត​អាសូរ​ចំពោះ​លោកចោរជាខ្លាំង​ និងមានមួយចំនួនទៀតបានមានការលេីកឡេីងថា​ កុំអោយខឹងគាត់អី​ មកពីគាត់ទាល់ពេក​ ណាមួយដោយសារតែកូនឈឺផង​ ទេីបបានជាសម្រេចចិត្តធ្វេីបែបនេះ​ ចុះ​ប្រិយមិត្ត​វិញ​ មានការ​យល់ឃើញ​យ៉ាង​ម៉េចដែរ?