លោក​ ម៉ៃ​ សុគន្ធ​ បាន​ទម្លាយ​នូវ​ប្រវត្តិ​​ទាក់ទង​នឹង​រឿង​រ៉ាវរបស់​លោក​ បូ​ វិចិត្រ​ ដែលកាលនោះ

ដូចដែរប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ហើយ​ ដែលក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ខណៈដែល​អតីត​តារាចម្រៀង​ដ៏ល្បី​ឈ្មោះ​ និង​ជាសមាជិកម្នាក់ក្នុងក្រុម EV Band នៃផលិតកម្ម រស្មីស្ទឹងសង្កែ (RSK) លោក​ បូ​ វិចិត្រ​ បន្ទាប់ពីរូបលោក បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំរួចមក​ ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​រូប​លោក​ គឺជា​អ្នក​អាយ៉ែឡានឲ្យគេទៅវិញ។

ក្រោយ​ពី​មានការ​ផ្ទុះ​កក្រើក​ឡេីង​ចំពោះ​វត្តមាន​របស់​តារា​រូប​នេះ​រួចមក​ លោក ហេង ឡុង ក៏បានប្រកាស​ស្វែងរក​លោក​ បូ​ វិចិត្រ​ រហូត​រកគាត់ឃេីញ​ និងបាននាំ​យកមក​ធ្វើ​កិច្ច​សម្ភាសន៍​ ទេីប​ដឹងថា​ គាត់មានបញ្ហាបាត់ការចងចាំ​ និងមិនប្រក្រតី។ ក្នុង​នោះដែរ​ សមាគមសិល្បករ នឹងព្យាយាមជួយព្យាបាលគាត់​ និងតាមដានពីជីវភាពប្រចាំថ្ងៃរបស់គាត់ផងដែរ។

ដោយឡែក​ លោក​ ម៉ៃ​ សុគន្ធ​ ក៏បានមានការ​ទម្លាយ​នូវ​ប្រវត្តិ​​ទាក់ទង​នឹង​រឿង​រ៉ាវ​ខាង​លើ​នេះ​ ដោយលោកបានមានការរៀបរាប់យ៉ាង​ដូច្នេះ​ថា​៖​ «ក្រុម EV band កាលនោះល្បីណាស់ ដែលមានសមាជិក 5រូប សុគន្ធ កញ្ញា, យក់ថិតរដ្ឋា, ឃុំ ប៉ុណ្ណាដែត, បូ វិចិត្រ, សែម សង្វាត គឺ ល្បីបទដំបូង យើងជាយុវវ័យ និង បូ វិចិត្រល្បីបទ ប៊ិះស៊យ មិននឹកស្មានសោះ ថា វិចិត្រ ធ្លាក់ទៅជាអញ្ចឹង

ខ្ញុំនៅចាំបានគាត់ធ្លាប់​ Call មកខ្ញុំដែរ ថាគាត់មានការងារជាប៉ូលីស ខ្ញុំស្មានថាគាត់សុខសប្បាយ ហើយក៏ធ្លាប់មានបងប្អូនឆាត​ និង​ Call សួរពីគាត់ដែរ ថាគាត់ជីវភាពល្អទេ ខ្ញំតែងតែប្រាប់គេថា គាត់សុខធម្មតា គាត់ជាមនុស្សអៀនច្រើន ទើបលាក់ការពិត និងគេចពីមិត្តភក្តិដែលរាប់អាន នេះជាចរឹកគាត់ តែការពិតគឺគាត់លំបាក សូមអ្នកសិល្បៈក៏ដូចជាបងប្អូនដែលអានិតគាត់ មេត្តាជួយគាត់តាមទឹកចិត្តផង»។

For More Videos Amazing