ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមច្រានចោលព័ត៌មានថា​ ឈ្មោះ​ ថាត់​ វ៉ៃ​ មិនមែនជាថៅកែក្លឹបលុច្សសារី​នោះទេ ដោយគាត់គ្រាន់តែជា

ប្រិយមិត្ដបានដឹងហើយថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ឧត្ដមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកការបង្រ្កាបទ្រុងទ្រាយធំមួយទៀត បន្ទាប់ពីមជ្ឈមណ្ឌលកម្សន្ដរ៉ុក ដោយបានចុះទៅបង្រ្កាប ក្លឹបកម្សាន្ដ លុច្សសារី ដោយក្នុងនោះឃាត់ខ្លួនបានមនុស្សជាង ៤០០នាក់។

ជាមួយគ្នានេះផងដែរ នៅខណៈពេលនោះ ឯកឧត្ដម ឧត្ដមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា៖”សមត្ថកិច្ចជំនាញ បានកំនត់អត្ដសញ្ញាណ ថៅកែក្លឹបកម្សាន្ដ លុច្សសារី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២១៤ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានហើយ ដោយថៅកែក្លឹបនេះ គឺជាជនជាតិបរទេស តែសមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយទេ”។

ដោយឡែកស្រាប់តែនៅក្នុងថ្ងៃនេះ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ស្រាប់តែមានសារព័ត៍មានចំនួន មានការភ័ន្ដច្រឡំ ដោយបានចុះផ្សាយថា ធ្វើការឃាត់ខ្លួនម្ចាស់ក្លឹបកម្សាន្ដ លុច្សសារី ដែលមានឈ្មោះ ថាត់ វ៉ៃ បានហើយ ប៉ុន្ដែបុគ្គលរូបនេះមិនមែនជាម្ចាស់ក្លឹបកម្សាន្ដខាងលើនេះទេ ដែលបុគ្គលរូបនេះ គឺជាមេកាក្នុងក្លឹបកម្សាន្ដនេះតែប៉ុណ្ណោះ។

ជាមួយគ្នានេះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក PHNOM PENH Police Commissariat បានចេញសេចក្ដីបំភ្លឺ ទាក់ទងចំពោះករណីខាងលើ ដែលមានខ្លឹមសារថា៖”ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមច្រានចោលព័ត៌មានថា​ ឈ្មោះ​ ថាត់​ វ៉ៃ​ មិនមែនជាថៅកែក្លឹបលុច្សសារី​នោះទេ​ ហេីយថៅកែក្លឹបលុច្សសារី​ ពិតប្រាកដសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។

ក្រោយពីមានការបកស្រាយ​ និងបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សារព័ត៌នោះថាមានការយល់ច្រឡំ​ ហេីយក៏បានកែប្រែលេីការសរសេរនោះផងដែរ​។ សូមមេត្តាសារព័ត៌ទាំងអស់ជួយស្រាវជ្រាវ​ និងស្វែងរកព័ត៌អោយបានគ្រប់ជ្រុងជ្រោយ​ និងពិតប្រាកដ​ មុននឹងចុះផ្សាយជាសាធារណៈ សូមអរគុណ”។

For More Videos Amazing