លោកជំទាវ ហ៊ុន សុីណាត ដើមឈើច្រើនដើមដែលខ្ញុំឈរជាមួយនេះកុំតែនៅក្នុងអង្គរបតិកភណ្ឌពិភពលោកទេ កុំអីប្រុសម្នាក់កាប់យកបាត់ហើយ តែសព្វថ្ងៃនេះ

ដើមឈើគឺ ពិតជាសំខាន់ខ្លាំងណាស់ចំពោះបរិស្ថានធម្មជាតិ នៅលើផែនដីរបស់យើងព្រោះថា វាអាចជួយការពារខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ ហើយជាពិសេស គឺវាជាជម្រកដ៍ល្អរបស់សត្វព្រៃ តែបើគ្មានព្រៃឈើនោះទេ ផែនដីអាចនឹងរលាយឆាប់ៗនេះ ហើយបើផែនដីរលាយមនុស្សយើងក៍រលាយទៅតាមផែនដីដែរ។

ដោយឡែកនាថ្ងៃនេះផងដែរ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ប្អូនស្រីបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា នោះគឺលោកជំទាវ ហ៊ុន សុីណាត ដែលលោកជំទាវតែងតែចេញមុខឈឺឆ្អាលក្នុងបញ្ហាកើតឡើង ក្នុងសង្គមជារឿយៗ បានលើកឡើងទាក់ផងនឹងដើមឈើមួយដើម ក្នុងបរិវេណតំបន់អង្គរ ដែលមានខ្លឹមសារថា៖

“ដើមឈើច្រើនដើមដែលខ្ញុំឈរជាមួយនេះកុំតែនៅក្នុងអង្គរបតិកភណ្ឌពិភពលោកទេកុំអីប្រុសម្នាក់កាប់យកបាត់មិនដឹងថាទៅស្រុកយួន ឬ ស្រុកចិន បាត់ហើយបែបមិនបាននៅថតជាមួយខ្ញុំទេពេលនេះតែសព្វថ្ងៃនេះបានបងអេខាងវិទ្យុ ABC ខំនាំគ្នាដាំសូមអរគុណច្រើនហើយបង ប្អូនកូនក្មួយទាំងអស់ខំថែរក្សាមិនកាប់បំផ្លាញដូចប្រុសនោះ ថ្ងៃទី១៧ ខែ០៦ ឆ្នាំ២០១៩”។

For More Videos Amazing