អីយ៉ា ក្នុងថ្ងៃឡើងវីឡាថ្មី ដ៍ធំស្កឹមស្កៃ ឯកឧត្តម ថៃ នរៈសត្យា ក៍បានបង្ហាញមុខមាត់ភរិយាថ្មីរបស់លោក ជាផ្លូវការ ពិតជាមានសម្រស់ស្រស់ស្អាតណាស់

ឯកឧត្ដម ថៃ នរៈ សត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បានមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ខណៈដែល​កាលពីថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ​២០១៩​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ លោកបានធ្វើពិធីសំពះផ្ទឹមដោយបង្ហាញ​មុខ​ភរិយា​ថ្មី​ អមដោយពិធីសម្ពោធវីឡាយ៉ាង​ប្រណិត​ថែម​ទៀត​ផង​។

សូម​ជម្រាប​ផងដែរ​ថា​ ភរិយា​ថ្មី​របស់​ឯកឧត្ដម ថៃ នរៈ សត្យា​ រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ​ ត្រូវ​បាន​គេស្គាល់ថា​ គឺ​ជាមេម៉ាយស្រស់ស្អាតមួយរូបដែលត្រូវជាប្អូនជីដូនមួយបង្កើតរបស់ភរិយាដើម ហេីយ​ក៏ត្រូវ​ជា​មីងជីដូនមួយរបស់​តារា​សម្ដែង​លោក ថៃ នរៈវិទូ​ ផងដែរ​។

ក្នុង​នោះដែរ​ លោកជំទាវ​ ទេព សុធីតា​ ភរិយា​ថ្មី​របស់​ឯកឧត្ដម ថៃ នរៈ សត្យា​ ក៏បានប្រកាសថ្លែងអំណរអរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានមាន​វត្តមាន​អញ្ជើញ​​ចូលរួមក្នុងពិធីសម្ពោធវីឡារបស់ខ្លួន​ ដែលមាន​ទីតាំងស្ថិតនៅ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

គួរ​បញ្ជាក់​ដែរថា​ ក្នុង​កម្មវិធី​ដ៏មានជ័យ​មង្គល​ និង​ពិធីសម្ពោធវីឡាយ៉ាង​ប្រណិត​ខាងលើ​នេះ​ ក៏មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​តារាល្បីៗ​ក្នុង​វិថី​សិល្បៈ​មួយចំនួន​ផងដែរ​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​ក្នុង​កម្មវិធី​ទាំង​មូលនេះដូចតទៅ។

For More Videos Amazing