ថាមែនៗ វេជ្ជបណ្ឌិត ដែលទារថ្លៃព្យាបាលជំងឺគ្រុនឈាម ចំនួន៥២០០ដុល្លារនោះ ពេលនេះបានចេញមុខបកស្រាយហើយ ដោយគាត់បាននិយាយរៀបរាប់ថា

ប្រិយមិត្ដបានដឹងហើយ ដែលកាលពីម្សិលមិញនេះ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក បងប្រុសម្នាក់ដែលគាត់មានឈ្មោះ ខេមរា គូប៉ូតា បានបង្ហោះទិដ្ឋភាពវីដេអូ ដែលធ្វើឲ្យមហាជនបាននាំគ្នា ស៊ែរ និងចែករំលែកតៗគ្នាយ៉ាងច្រើន ដោយនៅក្នុងយីហោគ្លីនិច មួយមានឈ្មោះថា បន្ទប់ពិនិត្យ និងព្យាបាលជំងឺ វេជ្ជបណ្ដិត

ហម ឡុង បានទារថ្លៃព្យាបាលពីក្រុមគ្រួសារអ្នកជំងឺ អស់ចំនួនរហូតទៅដល់ជាង ៥២០០ដុល្លារឯណោះ សម្រាប់ថ្លៃព្យាបាលជំងឺគ្រុនឈាម កុមារ២នាក់ និងសម្រាប់ការសម្រាកការព្យាបាលអស់រយៈពេល ៩ថ្ងៃ។ បន្ទាប់ពីរឿងមួយនេះ ត្រូវបានចែកចាយពេញបណ្ដាញ សង្គម ហ្វេសប៊ុក រួចមក ក្រុម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើ​ការ​សម្រប​សម្រួល​ដើម្បី​បញ្ចប់​រឿង ដោយនៅក្នុងខ្លឹមសារកិច្ចសន្យា មានខ្លឹមសារទាំងស្រុងថា៖



”ខ្ញុំបាទមានឈ្មោះ រិន សារ៉ុង ភេទប្រុស មានអាយុ៤០ឆ្នាំ បានព្រមព្រៀងប្រគល់ប្រាក់ព្យាបាលកូនពីរនាក់ ដែល​មាន​ឈ្មោះ រិន រីណា អាយុ ១៥​ឆ្នាំ និង​កូនប្រុសឈ្មោះ រិន សុធារ៉ា អាយុ ១១​ឆ្នាំ ចំនួន២០០០ដុល្លារ ដល់លោកគ្រូ ហម ឡុង សម្រាប់ថ្លៃព្យាបាល ដោយព្រមព្រៀងគ្នា ហើយមិនមានការប្ដឹងផ្ដល់គ្នានោះឡើយ”។

ដោយឡែកកាលពីម្សិលមិញនេះ យោងតាមរយៈសារព័ត៍មាន TNM បានចុះទៅជួបសំភាសន៏ជាមួយលោក វេជ្ជ បណ្ឌិត ហម ឡុង ដោយលោកបាន​ចេញ​មក​បក​ស្រាយ​ទាក់ទងចំពោះរឿងខាងលើនេះ ជុំ​វិញ​ការ​បង្ហោះ​ពេញ​បណ្ដាញ​សង្គម ថា​លោក​ទារ​ថ្លៃ​ហួស ដល់​ទៅ ៥២០០​ដុល្លារ ក្នុង​ការ​ព្យាបាល​ជំងឺ​គ្រុន​ឈាម ១០​ថ្ងៃ។ លោក​បាន​អះ​អាង​ថា ក្មេង​ដែល​ព្យាបាល​មាន ២​នាក់ ហើយ​សុទ្ធតែ​ធ្ងន់ធ្ងរ​ដូច​គ្នា។ លោក​វេជ្ជបណ្ឌិត មាន​បំណង​ចង់​ឱ្យ​គ្រួសារ​ក្មេង​សុំទោស​ជា​សាធារណៈ​ផង​ដែរ។ បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing