ចេះតែមានហើយ!! ខឹងប្តីមិនអោយមើលទូរស័ព្ទ ក៍គំរាមលោតទឹកសំលាប់ខ្លួន (មានវីដេអូ)

ប្រទេសចិន: តាមរយះសារពត៍មានសៀងហៃផូស បានចុះផ្សាយថា ដោយសារតែចិត្តប្រច័ណ្ឌដោយប្តីប្រពន្ធមួយគួរនេះ មានការឈ្លោះប្រកែកគ្នា ហើយប្រពន្ធក៍បានសុំមើលទូរស័ព្ទរបស់ប្តី តែប្តីមិនអោយ ទើបធ្វើអោយនាងខឹងច្រលោទតោតទោង ដូចជាមនុស្សឆ្គួត ហើយក៍បានដើរទៅលើស្ពានគំរាមលោតទឹកសំលាប់ខ្លួន។

ទើបធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកនៅជិតនោះក៍បានមកចោមរោមមើល​​ បន្ទាប់មកប៉ូលីសក៍មកដល់ដើម្បីជួយឃាត់ ហើយក៍មានអ្នកជិះទូកមកចាំជួយមកដែរ។ តែនៅពេលដែលនាងភ្លេចខ្លួនគេក៍បានចុះទៅចាប់នាងជាប់ ហើយក៍ទាញមកកន្លែងសុវត្ថិភាពវិញ។ ហើយនាងក៍បានស្រែកជេរប៉ូលីសយ៉ាងខ្លាំងៗ បន្ទាប់មកគេក៍យកនាងដាក់ក្នុងឡានប៉ូលីសយកទៅស្នងការដើម្បីធ្វើការសាកសួរផងដែរ។

For More Videos Amazing