ក្តៅៗ នៅទីបំផុតលោក ផែង វណ្ណៈ ត្រូវបានតុលាសម្រេច ប្រកាសសាលក្រម ដោយលោកនឹងត្រូវដោះលែងអោយមានសេរីភាព នៅថ្ងៃទី

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងជនជាប់ចោទ ផែង វណ្ណៈ ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ នេះ​បេីយោងតាម​ប្រភព​ព័ត៌មាន​ពី​អង្គភាព​ Fresh News ដែលបានធ្វេីការចុះផ្សាយនៅព្រឹកនេះ។

ក្នុង​នោះដែរ​ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម​ដោយបានសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ខែ​ ១៥ថ្ងៃ ក្រៅពីនោះ​ ព្យួរ និងសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News នូវ​ទឹក​ប្រាក់​ចំនួន​ ១០០រៀល (២សំណុំរឿង=២០០រៀល) និងពិន័យប្រាក់ចូលរដ្ឋចំនួន​ ៦លានរៀល។

ជាមួយ​គ្នា​នេះ​ដែរ​ បេីតាមការប្រកាសសាលក្រមជនជាប់ចោទ ផែង វណ្ណៈ នឹងត្រូវដោះលែងឲ្យមាន​សេរីភាព​នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ​ ក្រោយ​ពី​បាន​ឃុំ​ខ្លួន​កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ​ ។ សូម​ជម្រាប​ផងដែរ​ថា​ នៅក្នុង​សវនាការកន្លងមក​ លោក ផែង វណ្ណៈ បានសារភាពទោសកំហុសរបស់ខ្លួន​ និងបាន​ធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ផងដែរ ។

For More Videos Amazing