លង់បាត់ហើយ! ក្រុមហ៊ុន​ Apple បានបញ្ចេញជាផ្លូវការហើយនូវiPhone ស៊េរី​ថ្មី​ទាំង​3 បើនិយាយពីតម្លៃវីញ…(មានវីដេអូ​)

មនុស្សជាច្រើនបានកំពុងតែនាំគ្នាទន្ទឹងនិងរងចាំមើលនូវការបង្ហាញវត្តមាន​ជា​ផ្លូវ​ការ​របស់iPhone យ៉ាងអន្ទះសារ​ ដោយឡែកពេលនេះផងដែរ​ ក្រុមហ៊ុន​ Apple​ បានបញ្ចេញជាផ្លូវការហើយនូវiPhone ស៊េរី​ថ្មី​ទាំង​3​ ដោយមានដូចជាម៉ូដែល​ iPhone XS, iPhone XR និង iPhone XS Max។

បើនិយាយ​ពីរូបរាងវិញ​ iPhone ទាំង៣គឺមិនខុសពី​ iPhone X​ ចេញពីឆ្នាំមុនទេ​ ដោយមាន​អេក្រង់​ឆក់​ និងតួខ្លួនមានការស្រោបយ៉ាងកញ្ចក់​ភ្លឺ​រលោងផងដែរ។ iPhone XR​ មានទំហំ៦,១ អ៊ីញនិងមានអេក្រង់បំពាក់ដោយ​ LCD រីឯ​ iPhone XS និង XS Max​ មានទំហំនិង ៦,៥ និង​៥,៨ អ៊ីញអ៊ីញ។

បើនិយាយពីពណ៌វិញ​ iPhone XS​ មានតែបី​ប៉ុណ្ណោះ​ គឺពណ៌ស ខ្មៅ​ និងមាស។ រីឯ​ iPhone XR​ វិញ​មានជំរើសពណ៌ដល់ទៅ៦​ឯណោះ​ ដូចជា​ ពណ៌ក្រហម​ ខៀវ​ លឿង​ ទឹកក្រូច​ ស​ និងខ្មៅ។

​បន្ទះ​ឈីប​ A12 Bionic​ ជាជំនាន់ចុងក្រោយនិងមានប្រតិបត្តិការលឿនជាងមុន​ បានបំពាក់លើiPhone ទាំង​បី​។ Apple បានអះអាងថា​ iPhone X មានថាមពលថ្មរយះពេលតិចជាង​ iPhone XS​ រយៈពេល៣០នាទី​ រីឯ​ Phone 8 Plus​ មានថាមពលថ្មរយះពេលតិចជាង​ iPhone XR​ ១ ម៉ោង​កន្លះ​ និង XS Max បាន​យូរ​ជាង​មុន ១ ម៉ោង​កន្លះ។

iPhone​ ប្រើប្រាស់​អេក្រង់​ OLED​ ទាំងពីរប្រភេទ​ កាមេរ៉ា​ភ្លោះ​កម្រិត​ ១២ MP​ មានតួនាទីទប់លំនឹង​ OIS ទាំង​ពីរ​គ្រាប់​ នៅលើ​ឡេន​ ហើយ​កាមេរ៉ា​មុខវិញមានកំរិត៧ MP។​ រីឯ​ iPhone XR​ មាន​កាមេរ៉ា​តែមួយគ្រាប់ទេទំហំ​ ១២​ MP មានតួនាទីទំលំនឹង​ OIS និង​កាមេរ៉ា​មុខកំរិត​ ៧​ MP។

បើទោះបីជា​ iPhone XR​ មានកាមេរ៉ាតែមួយក៏ដោយ​ តែអាចថតរូបភាព​ជា​លក្ខណៈ​ Bokeh​ ដូចទៅនឹង​ XS Max​ និង​ iPhone XS​ ផងដែរ។ iPhone​ ទាំងបីប្រភេទ​ មានបំពាក់មុខងារ​ Face ID​ និងស្កេនមុខ​ដែលមាន​ប្រតិបត្តិការ​លឿនជាងមុនផងដែរ។

For More Videos Amazing