ហ៊ានណាស់ គ្រាន់តែចុះទៅទិញប្រហិតមួយភ្លេត ដោយទុកកូននៅក្នុងឡាន មានអីត្រូវចោរលួចរថយន្តទៅដោយស្រួល ដោយនាំយកកូនតូចនោះទៅទៀត ដែលជាហេតុធ្វើអោយ

កាល​ពី​វេលាម៉ោងប្រមាណជា​ ​៩យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩មុននេះ​បន្តិច​ មាន​ករណី​លួច​រថយន្ត​ម៉ាក​ ហាយឡែនឌ័រ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2S-4126​ ដោយជន​មិនស្គាល់មុខ​ ខណៈពេលដែលម្ចាស់រថយន្តខាងលេីនេះ​ បានចុះទៅទិញប្រហិត​ដោយបានបន្សល់ទុកក្មេងនៅក្នុងរថយន្ដ នៅផ្លូវ១៤៣​ សង្កាត់អូឡាំពិត​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

សូម​ជម្រាប​ផងដែរ​ថា​ ករណី​លួច​រថយន្ត​ខាង​លើ​នេះ​ សមត្ថកិច្ចចម្រុះក្នុងរាជធានីភ្នំពេញ បានធ្វើការ​ប្រដេញតាម​ រហូត​ដល់​ចំណុច​ច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ជន​សង្ស័យ​ក៏បានឈប់​ ដោយ​ទុក​រថយន្ត​ចោល​ រួច​រត់​គេចខ្លួន​ទៅបាត់តែម្តង។ ចំពោះ​ព័ត៌មាន​លំអិត​ ក្រុម​ការងារ​យើង​ខ្ញុំ​ នឹង​ជម្រាប​ជូន​ជាបន្ត។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing