ប្តី​ចិត្ត​អប្រិយ​ ចាក់សាំង​ដុត​ប្រពន្ធខ្លួ​ន​ រួច​អាករ​សម្លាប់​ខ្លួន​តាម​ក្រោយ​ ដោយសារ​តែ​

កាល​ពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​នេះ​ មាន​ហេតុការណ៍ដ៏រន្ធត់មួយ​ ដែល​ប្តីចិត្តអប្រិយ​ បានចាក់សាំងដុតសម្លាប់ប្រពន្ធ នៅក្នុងផ្ទះ រួចហើយក៏បានអារកសម្លាប់ខ្លួនតាមក្រោយ​(របួស​ធ្ងន់​)​ ដែល​ហេតុការណ៍​នេះ​បង្កឲ្យមានការ​ភ្ញាក់ផ្អើល​ស្ថិត​ក្នុង​ភូមិ​ត្រគៀត​ ឃុំត្រពាំងសាប​ ស្រុកបាទី​ ​ខេត្តតាកែវ​។

ស្ត្រីរងគ្រោះដែល​បាន​ស្លាប់​ខាងលើ​នេះមានឈ្មោះ​លាស់​ ស្រីណេ​ អាយុ​៣២​ឆ្នាំ​។ ចំណែកឯប្តីចិត្តអប្រិយដែលបាន​សម្លាប់​ប្រពន្ធ​ខ្លួន​មានឈ្មោះ ព្រុំ​ តាំ​ អាយុ​ ៣៧ឆ្នាំ​ មុខរបរ​ ជាអ្នកថែទាំដំរីនៅភ្នំតាម៉ៅ។ អ្នកទាំងពីរមានកូន២នាក់ក្នុងបន្ទុក ហេីយសព្វថ្ងៃរស់នៅភូមិឃុំកើតហេតុខាងលើ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យជាប្តីរូបនេះ​ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ ទេីប​រូប​ខ្លួន​ក៏មាន​គម្រោង​សម្លាប់​ប្រពន្ធ​ ដោយបាន​ទិញ​សាំងចំនួន​២កាន​ទុកក្នុង​ផ្ទុះ​រួចជាស្រេច​ លុះ​ដល់​ស្រ្តី​រងគ្រោះ​ខាង​បាន​គេងលក់​ ក៏​បានងេីបឡេីង​ ហេីយ​ចាក់កន្លឹះទ្វា រួចយកសាំងនោះមកចាក់លេីប្រពន្ធ​ បន្ទាប់មក​ក៏ដុតតែម្តង​ ចំណែក​ឯ​ជន​សង្ស័យ​ក៏បានយកកាំបិតអារកខ្លួនឯង ដើម្បីសម្លាប់ខ្លួនទាំងពីរនាក់។

ពេល​ដែលភ្លេីងកំពុងតែឆាបឆេះនោះ​ អ្នក​ជិតខាង​ក៏បាននាំគ្នាមកជួយ​ ដោយបាន​ធាក់​ទម្លុះ​ទ្វា​រ​ រួចក៏បាន​នាំយក​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់ចេញក្រៅ​ និង​បាន​បញ្ចូន​ទៅកាន់​មន្ទីរ​ពេទ្យ​បង្អែក​ ដោយសារតែ​សភាព​របួស​ធ្ងន់​ធ្ងរ​ពេក​ ក៏បន្ត​បញ្ចូន​ស្រ្តី​ជាប្រពន្ធ​ មកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ចំណែកបុរសជាប្តីវិញ​ បានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ជាអកុសល ស្ត្រីរងគ្រោះបាត់បង់ជីវិតនៅវេលាម៉ោង​៣​ទៀបភ្លឺ​ ថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ២០១៩នេះ។

For More Videos Amazing