កាន់តែស្អាតហើយ សុ​វត្ថិ​ឌី​ ​ធារី​ ក្រោយពីបានធ្វើធ្មេញហើយរួចរាល់ ពេលនេះគឺសម្រស់កាន់តែស្អាតជាងមុន មិនតែប៉ុណ្ណោះ

ប្រិយមិត្តទាំងអស់គ្នាច្បាស់ជាបានស្គាល់តារា ចម្រៀងសុវត្ថិឌី ធារីកា ហើយ ដោយកញ្ញាចាប់ផ្តើមល្បីឈ្មោះ ក្នុងអំឡុងពេលដែលប្រឡងក្នុងកម្មវិធី Cambodia Idol ដោយកាលនោះកញ្ញា គឺមានអ្នកគ្រាំទ្រកញ្ញា ច្រើនខ្លាំងណាស់ ព្រោះថាកញ្ញាមានសំលេងពិរោះខ្លាំងណាស់ ជាពិសេស គឺកញ្ញាច្រៀងបទពីដើម និងប្រពៃណី ពិតជាពិរោះខ្លាំងណាស់។

ជាមួយគ្នានេះផងដែរ កញ្ញា សុវត្ថិឌី ធារីកា ធ្លាប់បានដាក់ដែកពត់ធ្មេញអស់រយះពេល ២ឆ្នាំមកហើយ ដោយមួយរយៈពេលមុននេះកញ្ញា សុវត្ថិឌី ធារីកា ក៍បានសម្រេដកដែកដែលពត់ថ្មីនោះចេញ ធ្វើអោយធ្មេញកញ្ញាត្រង់ស្អាតខ្លាំងណាស់ និងជាពិសេស គឺទម្រង់មុខកញ្ញាក៍ប្រែប្រួល កាន់តែស្អាតជាងមុន មួយកំរិតថែមទៀតផង។

ក្នុងនោះផងដែរ បន្ទាប់ពីសម្រស់កាន់តែស្រស់ស្អាតខ្លាំងជាងមុនបែបនេះ ក្នុងអាជីពសិល្បៈរបស់ក្មេងស្រីញញឹមស្រស់រូបនេះ ហាកមានទីផ្សារការងារ និងមានភាពមមាញឹកជាខ្លាំង ចំពោះអាជីពសិល្បៈរបស់ខ្លួន តែទោះបីជាយ៉ាងណា
មិត្តភក្តិដែលចូលប្រឡូកក្នុងវិស័យ សិល្បៈដំណាលជាមួយ សុវត្ថីឌី ធារីកាមានទ្រនំជ្រកអស់ហើយក្តី តែសម្រាប់ក្មេងស្រីតូចញញឹមស្រស់រូបនេះ ហាក់មិនខ្វល់ខ្វាយពីការរកទ្រនំនោះទេ។ ដោយក្នុងពេលបច្ចុប្បន្ននេះ នាងមានការងាររវល់ខ្លាំង នៅក្នុងការច្រៀង នៅតាមបណ្តាកម្មវិធីនានាទាំង ក្នុងក្រុង និងតាមបណ្តាខេត្តផងដែរ។

For More Videos Amazing