សាហាវ​ម្ល៉េះ​ ប្តី​កាប់​សម្លាប់​ប្រពន្ធ​ជា​ច្រើន​កាំបិត​ រហូត​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ ដោយសារតែ​មូលហេតុ​

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេសង្កេត​ឃើញថា​មាន​ករណី​ឃាតកម្ម​ជាច្រើន​ បាននឹង​កំពុង​កេីត​មានឡេីងដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ដូចជា​ករណី​ រំលោភ​សម្លាប់​លេី​កុមារ​ មិត្ត​សម្លាប់មិត្ត​ព្រោះតែ​រឿង​ខ្ចីលុយ​ និង​ករណី​ភ្លើង​ប្រចណ្ឌ​ជាដេីម​នោះ​ ដែល​បញ្ហា​ទាំង​អស់​នេះ​ ត្រូវ​បាន​មហាជន​មានការ​ថ្កោលទោស​ជាខ្លាំង​។

ដោយឡែក​ កាលពី​វេលាម៉ោងប្រមាណជា ១:៣០នាទីរសៀល​ មាន​ករណី​ឃាតកម្ម​ដ៏​សាហាវ​ឃោរឃៅ​មួយបានកេីតឡេីង​ បង្កឡើង​ដោយ​ជនល្មេីសជាប្តី​បាន​កាប់ប្រពន្ធជាច្រេីន​កាំបិត​ រហូត​ដេកស្លាប់យ៉ាង​អាណោចអាធ័ម​ នៅចំណុចមុខស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ស្ថិត​ក្នុង​ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ។

ជន​សង្ស័យ​ជាប្តីខាងលេីមានឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ បានយកកាំបិត កាប់ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ ​កាប់​ទៅ​លើ​ប្រពន្ធ​ខ្លួនជា​ច្រើន​កាំបិត​រួចមក ជនល្មើស​ក៏បានរត់គេចខ្លួនទៅបាត់ែតម្តង។

បេីតាមការអះអាងរបស់ឪពុកជនរងគ្រោះបានឲ្យដឹងថា​ ក្នុងមួយរយៈពេលចុងក្រោយនេះ​ ពួកគេ​ទាំង​ពីរ​នាក់​តែងតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ ហើយប្រពន្ធ​ ក៏បានចុះចេញពីផ្ទះឪពុកម្តាយខាងប្រុស ដែលនៅជិតគ្នា ដោយមករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន រហូត​ឈានដល់​ឃាតកម្ម​នេះ​តែ​ម្តង។ សូម​ជម្រាប​ផងដែរ​ថា​ មូលហេតុនៃជម្លោះខាងលេីនេះ​ គឺបណ្តាលមកពីភ្លេីងប្រច័ណ្ឌ។

For More Videos Amazing