អោយចឹងចុះ ឃាតករ​ឈាម​ត្រជាក់​ ចិត្ត​ឃោរឃៅ​ ដែលសម្លាប់​មិត្តភ័ក្ដិ​ខ្លួន​ ត្រូវ​បាន​តុលាការ​បាន​សម្រេច​កាត់​ទោស​

ដូច​ដែរប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ ទាក់ទង​នឹង​ករណី​ឃាតកម្ម​ដ៏​កក្រើក​មួយ​ ដែល​ស្រ្តី​ជាឃាតក​រ​ក្រោយ​ពី​បាន​សម្លាប់​មិត្ត​ភក្តិ​របស់​ខ្លួន​រួច​មក​ ក៏បានយកកាំបិតមកកាត់សាកសព ជនរងគ្រោះជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលនៅតាមគំនរសំរាម​ និងនៅក្នុងទន្លេ។

យ៉ាង​ណាមិញ​ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនស្ដ្រីជាឃាតកដ៏​ឃោរឃៅ​រូបនេះ ដែលបានសម្លាប់មិត្តភក្តិខ្លួនឯង​ ដោយកាត់ខ្ទេចខ្លួនប្រាណជាបំណែកៗពន្លះយកសាច់​ កាត់ក្បាល កាត់ដៃជើង ចោះចោលទៅក្នុងទន្លេ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

រហូត​មកដល់​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​ស្ត្រី​ឃាតករូបនេះ​ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន។​ បទ​ឃាតកម្ម​គិត​ទុកជា​មុន យោង​តាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្ម ដែល​បទល្មើស​នេះ​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ជាប់​ជាប់ចោទ​ដាក់គុក​អស់​មួយ​ជីវិត។

គួរ​រំលឹក​ផង​ដែរ​ថា​ ជនសង្ស័យដែល​ជាឃាតក​រ​ដ៏សាហាវ​ឃោរឃៅ​ខាងលើ​នេះ​មានឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មានមុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ស្ថិត​ក្នុង​ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល ។

ចំណែក​ឯ​ជនរងគ្រោះ​ដែលបានស្លាប់ខាងលេីនេះ​មាន​ឈ្មោះ​ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មានមុខរបរជាម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតស្ថិតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ(អតីតខេត្តបាត់ដំបង)។

For More Videos Amazing