ចប់ហើយស្រីៗ ប៉ូលិស រូបសង្ហាដែលកំពុងតែល្បីនោះ ពេលនេះគាត់មានគូរស្នេហ៍ហើយ ដោយគូរស្នេហ៍របស់គាត់ ពិតជាស្អាតខ្លាំងណាស់

ប្រិយមិត្ត​ជា​ច្រើន​បានទទួល​ជ្រាប​រួចមក​ ដែល​កាល​ពី​ម្សិលមិញ​នេះ​ នាវេលា​ម៉ោងប្រមាណជា​៤​​រសៀល​ ថ្ងៃ​ទី​១៣ ​ខែមិថុនា ឆ្នាំ​២០១៩នេះ​ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ទួល​គោក​ សហការ​ជាមួយ​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានចុះ​បង្ក្រាប​ហាង​លក់​ឡេ​​​មួយកន្លែង​ យីហោ​ឈ្មោះ​​ «Ah Gi Leder»​ ដែលជាហាងលក់​ឡេលាយ​តាមអន​ឡាញរបស់ស្រីស្អាតម្នាក់​។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួនថៅកែហាងខាងលេីដែលមាន​ឈ្មោះ​ តេ​ង ស៊ី​ណាត ហៅ Ah Gi​ ភេទ​ស្រី​ អាយុ​ ២០​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​៨៦ ផ្លូវ​លេខ​១៧៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូន​ពេញ​ រាជធានីភ្នំពេញ​ និងបាន​ដកហូត​ផលិតផល ចំនួន៨​មុខ ដែលស្មើនឹង៨៩៦​ប្រអប់​ ។​

ដោយឡែក​ អ្វី​ដែលគួរឲ្យចាប់​អារម្មណ៍​ពីមហាជន​​ ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ និងត្រួត​ពិនិត្យគ្រឿង​សម្អាងនេះ​ដែរ​ ក៏មានមន្រ្តីប៉ូលិស​រូប​សង្ហា​ម្នាក់ បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​ TVFB​ ដោយបានលេីកឡេីង​យ៉ាង​លំអិត​អំពី​បញ្ហា​នេះ​។ សូម​ជម្រាប​ផងដែរ​ថា​ ចំពោះ​មន្រ្ដី​រូប​សង្ហា​រម្នាក់នេះ​

មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Prosmean Kem​ និង​មាន​ឋានន្តរសក្ដិ​អនុសេនីយ៍​ទោ​ ចំណែក​ឯ​រឿង​ស្នេហា​វិញ​ គឺមាន​គូកំណាន់​ហេីយ​ ដែល​ពិត​ជា​មាន​រូប​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ណាស់​​ នេះបេីតាម​ការ​បង្ហាញតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​មន្ត្រី​ប៉ូលិស​រូប​នេះ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដែល​ជា​បទ​សម្ភាសន៍​ពី​សារព័ត៌មាន​ TVFB ដូច​តទៅ​។

For More Videos Amazing