អីយ៉ា ក្រោយពីបាត់មុខពីសិល្បៈមួយរយះ ស្រាប់តែបែកធ្លាយរូបថត Pre-Wedding របស់តារាសម្តែង អាលីហ្សា និងអនាគតស្វាមី ពិតជាស្រស់ស្អាតណាស់

ប្រិយមិត្តទាំងអស់គ្នា ច្បាស់ជាស្គាល់កញ្ញា អាលីហ្សា ហើយ ដោយកញ្ញាគឺជាតារាសម្តែងដ៍ល្បីមួយរូបក្នុងប្រទេសកម្ពុជាយើង ដែលមានរូបសម្រស់ស្អាតណាស់ ដោយកញ្ញាតែងតែសម្តែងក្នុងខ្សែរភាពយន្តខ្មែរយើង និងជាពិសេសគឺសម្តែង MV ជាច្រើន។ ក៍ប៉ុន្តែមួយរយះចុងក្រោយនេះ ស្រាប់តែកញ្ញា អាលីហ្សា បានស្ងាត់នៅក្នុងវិស័យសិល្បះ ដោយមិនពុំឃើញ មានការសម្តែងទៀតសោះ។

ដោយឡែកស្រាប់តែពេលនេះ បានបែកធ្លាយនៅរូបថតរបស់កញ្ញា អាលីហ្សា ថត Pre-Wedding ជាមួយនឹងអនាគតស្វាមីរបស់នាង។ អ្វីដែលគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺអនាគតស្វាមីរបស់កញ្ញា គឺពិតជាសង្ហាខ្លាំងណាស់ ដោយមានកម្ពស់ខ្ពស់ស្រឡះ និងមានស្បែកសរ ខ្ចីមិនចាញ់ស្រីទៀតផង។

យោងតាមសម្តីមិត្តភក្តីរបស់នាង គឺបានបង្ហើបអោយដឹងថា តារាសម្តែង អាលីហ្សា គឺមានគំរោងរៀបការនៅថ្ងៃទី ​២២​ ​ខាងមុខនេះ​ហើយ​។ ហើយបន្ទាប់ពីនាងបានរៀបការរួច នាងនឹងចាកចេញពីស្រុកកំណើត ទៅរស់នៅឯនាយសមុទ្រ គឺនៅប្រទេសអាមេរិច ដើម្បីសាងជិវិតថ្មីនៅទីនោះ ជាមួយនឹងស្វាមីរបស់នាង។

ហើយមូលហេតុដែលនាងត្រូវតែទៅរស់នៅប្រទេសអាមេរិច ព្រោះតែគូរស្នេហ៍របស់នាង គឺជាអ្នករស់អាមេរិច ហើយខណះពេលនេះ កញ្ញា អាលីហ្សា ​កំពុង​តែបំពេញ​សំណុំ​ឯកសារ​ដើម្បីទៅរស់នៅទីនោះ ​៕

For More Videos Amazing