ស្រីស្អាត​លក់ឡេ​សាច់​សខ្ចី​ Ah Gi Leder​ ក្រោយ​ពី​សមត្ថកិច្ច​ បាន​ធ្វើ​ការ​សាកសួរ​រួច​មក ពេលនេះរូបនាងបានទទួលស្គាល់​កំហុស ដូចជា

ប្រិយមិត្ត​ជា​ច្រើន​បានទទួល​ជ្រាប​រួចមក​ ទាក់ទង​នឹង​ករណី​ដែល​សមត្ថកិច្ច​បានចុះ​ទៅ​បង្រ្កាបហាង​លក់​ឡេ​​​មួយកន្លែង​ យីហោ​ឈ្មោះ​​ «Ah Gi Leder»​ ដែលជាហាងលក់​ឡេលាយ​តាមអន​ឡាញរបស់ស្រីស្អាតម្នាក់​ ដែល​មនុស្ស​ភាគ​ច្រើន​ បានស្គាល់​រូប​នាង​តាមរយៈ​ការ​ឡាយលក់ឡេលេីបណ្តាញ​សង្គម​ហ្វេសប៊ុក​ ។

ការចុះ​បង្រ្កាប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោងប្រមាណជា​៤​​រសៀល​ ថ្ងៃ​ទី​១៣ ​ខែមិថុនា ឆ្នាំ​២០១៩​ស្ថិតនៅចំណុច​សំណង់​១២ ក្នុងផ្ទះល្វែង​លេខ​៧ ផ្លូវ​២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។ ថៅកែហាង​​ខាងលើ ត្រូវ​បាន​​សមត្ថកិច្ច​ឃាត់ខ្លួនមាន​ឈ្មោះ​ តេ​ង ស៊ី​ណាត ហៅ Ah Gi​ ភេទ​ស្រី​ អាយុ​ ២០​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​៨៦ ផ្លូវ​លេខ​១៧៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូន​ពេញ​ រាជធានីភ្នំពេញ​។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​ ត្រូវ​បាន​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ និង​សុ​វត្តិភាព​សង្គម​របស់​ក្រសួងមហាផ្ទៃ​ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ថៅកែ​ហាង​​ស្រីក្មេងខ្ចី​ម្នាក់​ទៅ​សាកសួរ និង​ដកហូត​បានផលិតផល ចំនួន៨​មុខ ដែលស្មើនឹង៨៩៦​ប្រអប់​ ។

យ៉ាងណាមិញ​ ទាក់ទង​នឹង​ករណី​ខាងលើ​នេះ​ ថៅកែ​ហាង​​ស្រីក្មេងដ៏ស្រស់ស្អាតរូបនេះ​ ក្រោយ​ពី​បាន​ធ្វើ​ការ​សាកសួរ​រួច​មក រូបនាងបានទទួល​ស្គាល់​កំហុស​ហើយ​ ដែលមានដូចជា៖​ ១-​ គ្មានលិខិត​អនុញ្ញាត ​បើក​គ្រឹះស្ថាន​ផលិតផល​គ្រឿងសម្អាង​ ពី​ក្រសួង​សុខាភិបាល, ២-​ ផលិតផលគ្រឿងសម្អាង គ្មាន​ចុះ​ប្រវេទន៍​ ពី​ក្រសួង​សុខា​ភិបាល, ៣-​ មិន​មាន​ច្បាប់​​អនុញ្ញាតិ​ ​ពី​ក្រសួងពាណិជ្ជកម្ម​, ៤-លាយ​ និង​ផ្សព្វផ្សាយ​លក់រាយ​ និង​បោះដុំ​ និង​៥-​ នៅ​លើ​សំបក​ផលិត​ផល​ មិន​មាន​ស្លាក​សញ្ញា​ផលិតផល ។

For More Videos Amazing