នុះ! ក្រោយពីសមត្ថកិច្ចបានចុះទៅឆែកឆេររួចមក ស្រីស្អាតលក់ឡេ Ah Gi Leder ត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់ លេខាធិការដ្ឋាន ដោយគណៈកម្មការធិការចម្រុះបានពិនិត្យឃើញថា….(មានវីដេអូ)

ប្រិយមិត្ដបានដឹងហើយថា កាលពីរសៀលថ្ងៃមិញនេះ កម្លាំងរបស់គណៈកម្មការប្រយុទ្ធប្រឆាំងឱសថស្ថានក្លែងក្លាយ កំពុងចុះត្រួតពិនិត្យទីតាំងលក់ឡេយីហោ Ah Gi Leder ដែលកំពុងល្បីក្នុងហ្វេសប៊ុក។ ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចទីតាំងលក់ឡេយីហោ Ah Gi Leder តាមបណ្ដោយផ្លូវ២៦៥ ផ្ទះលេខ៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយឡែកនៅខណៈមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងពីប្រតិបត្ដិការនេះ អោយដឹងថា៖”អធិការដ្ឋាននគរបាលខណ្ឌទួលគោកស្តីពីករណីចូលរួមសហការជាមួយ គណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។

ដោយយោងតាមដីការឆែកឆេរលេខ ៧៩៩ ចុះថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ដឹកនាំផ្ទាល់ដោយលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។​ នារសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៤:៣០នាទីកំលាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះសហការ

ជាមួយគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថភាពសង្គម ទីតាំងលក់គ្រឿងក្រអូមបោះដុំ និងរាយនាំមកពីប្រទេសថៃយីហោឈ្មោះ Ah Gi Leder ដែលមានអស័យដ្ឋានផ្ទះលេខ ៧A ផ្លូវ២៦៥ ក្រុម៤៣ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ម្ចាស់អាជីវកម្មមានឈ្មោះ តេង ស៊ីណាត ភេទស្រី អាយុ២០ឆ្នាំ។

នៅពេលដែលកំលាំងសមត្ថកិច្ចចម្រុះមកដល់ទីតាំងខាងលើ បានត្រួតពិនិត្យ ជាក់ស្តែងឃើញមានគ្រឿងសម្អាង ចំនួន ៨ប្រភេទ ។ ទី១ ឡេលាបការពារកំដៅថ្ងៃសម្រាប់លាប ពេលព្រឹក(គ្មានម៉ាក)ពណ៌ស​ ចំនួន១០០ប្រអប់។ ទី២ ឡេលាបការពារកំដៅថ្ងៃសម្រាប់លាបពេលព្រឹក(គ្មានម៉ាក)ពណ៌ស្វាយចំនួន១០០ប្រអប់។

ទី៣ ឡេលាបស្បែកអោយមាស(គ្មានម៉ាក)ចំនួន៣៥០ប្រអប់។ ទី៤ ឡេលាបស្បែកអោយមាស(គ្មានម៉ាក)ចំនួន២៨០ប្រអប់។ ទី៥ ឡេលាបស្បែកក្លិនក្រូច(ម៉ាក MAMJI AHA VIT C​ចំនួន២៨ប្រអប់។ ទី៦ ឡេលាបស្បែកក្លិនCherry (ម៉ាក MAMJI AHA VIT C​ចំនួន១ប្រអប់។ ទី៧ ស្រ្កាបទឹកដោះគោសម្រាប់ខាត់ស្បែកម៉ាក Gerepu MilkySpa(គ្មានម៉ាក)ចំនួន២៤ប្រអប់។ ទី៨ក្រែមលាបបបូរមាត់ម៉ាក LipStick AAA Angkor ពណ៌ក្រហមចំនួន១បំពង់​ សរុបស្មើនឹង ៨៩៦ប្រអប់។

ក្រោយពីត្រួតពិនិត្យរួចគណៈកម្មការធិការចម្រុះបានពិនិត្យឃើញថាទីតាំងលក់ដុំ និងរាយគ្រឿងសំអាងមិនបានអនុលោមទៅតាមច្បាប់កំណត់ដូចជា៖ ទី១ គ្មានលិខិតអនុញ្ញាតបើកគ្រឹះស្ថានផលិតផលគ្រឿងសម្អាងពីក្រសួងសុខាភិបាល។ ទី២ ផលិតផលគ្រឿងសម្អាងគ្មានចុះប្រវេទន៍ពីក្រសួងសុខាភិបាល។ ទី៣ មិនមានច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្ម។ ទី៤ លាយ និងផ្សព្វផ្សាយលក់រាយ និងបោះដុំ
។ ទី៥ នៅលើសំបកពុំមានស្លាកសញ្ញាផលិតផល។

ក្រៅពីដកហូតសម្ភារៈខាងលើ គណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បាននាំខ្លួនម្ចាស់អាជីវកម្មឈ្មោះ តេង ស៊ីណាត ភេទស្រី អាយុ២០ឆ្នាំ ទៅលេខាធិការដ្ឋានដើម្បីធ្វើការសាកសួរបន្ត”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing