មិនធ្លាប់បានស្តាប់សម្លេងពិរោះបែបនេះសោះ! ស្រ្តី​រូប​ស្រស់​ម្នាក់​ បានបង្ហើរសំនៀង បទ “ទុក្ខស្រីប្តីកាន់លុយ”​ ពិតជាពិរោះខ្លាំងណាស់….(មានវីដេអូ)

បច្ចុប្បន្ន​នេះ​ បទ​ចម្រៀង​បែបមរតក​ដេីម​ ហាក់​បី​ជាមិនសូវទទួលបាននូវការ​ចាប់អារម្មណ៍​ពីមនុស្សនា​សម័យ​នេះនោះទេ​ ដោយសារតែ​សម័យ​កាល​ មានការ​វិវត្តន៍​ទៅមុខឥតឈប់ឈរ​ ទេីប​ធ្វើ​ឲ្យ​មានការ​បាត់បង់​ទៅ​បន្តិច​ម្តងៗ​​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក៏បទ​ចម្រៀង​បែបមរតក​ដេីម​ នៅតែមានការ​ដិតជាប់ក្នុង​អារម្មណ៍​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រូប​ផងដែរ​។

ដោយឡែក​ បងប្រុស​ម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ បងថារី​ ប៉ាស្រីចន្ទ័សុវណ្ណ​រតនៈ​ពិសិដ្ឋ​ បាន​បង្ហោះ​ពី​ទិដ្ឋភាព​របស់​ស្រ្តី​ម្នាក់​ កំពុង​ច្រៀង​ខារ៉ាអូខេ​ក្នុង​កម្មវិធី​ជួបជុំ​បងប្អូន​សាច់ញាតិ​ ដែលពិតជា​ទទួលបាននូវ​ការ​ចាប់​អារម្មណ៍​ពី​មជ្ឈដ្ឋាន​មហាជន​ជា​ច្រើន​ ចំពោះ​ទឹកដម​សំឡេង​ដ៏​ពីរោះ​រណ្ដំ​បែបនេះ​។

យ៉ាង​ណាមិញ​ ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​ ក៏បានមានការលេីកឡេីងពី​អារម្មណ៍​ខ្លួន​ផងដែរ​ថា​៖​ «កូនអ្នកណាគេហ្នឹង​ ច្រៀងពិរោះម្លេះលោក បទ “ទុក្ខស្រីប្តីកាន់លុយ” សូមជួយដាក់ពិន្ទុផងទាន សម្រាប់ខ្ញុំគឺពិរោះណាស់លោកអើយ សុំស៊ែម្នាក់មួយមកទុកស្តាប់មុនចូលគេងហិហិ»។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ឃ្លីប​វីដេអូ​ដែលជាការច្រៀងពី​ស្រ្តី​រូប​នេះដូចតទៅ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing