មិនអាចទប់ទឹកភ្នែកបានទេ! ទិដ្ឋភាពថ្ងៃបូជាសព ធ្វើអោយកូនស្រីយំស្ទើរតែបាត់បង់ស្មារតី ព្រោះតែ….(មានវីដេអូ)

ប្រិយមិត្ដបានដឹងហើយ កាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានបំបែកក្ដី និងបានស្វែងរកឃើញសាកសពម្ដាយ របស់ក្មេងស្រីដែលបានបាត់ខ្លួន កាលពីសប្ដាហ៏មុនហើយ ហើយអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក នាំគ្នាលាន់មាត់គ្រប់ៗគ្នានោះគឺថា ឃាតករពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់។

ទាក់ទងចំពោះករណីឃាតកម្មខាងលើនេះ មហាជនទូទាំងប្រទេសបានលើកឡើងគ្រប់ៗគ្នាថា ឃាតករនេះពិតជាសាហាវព្រៃផ្សៃ និងឈាមត្រជាក់ជាទីបំផុត ហើយនិយាយគ្មានភ័យខ្លាច និងតក់ស្លុតបន្ដិចសោះ មុខរៀបស្មើ នហើយសម្លាប់ជនរងគ្រោះ ដោយគ្មានឈាមបន្ដិចនោះឡើយ បើទោះជាកាប់សាកសពជាបំណែកក៏ដោយ។

ដោយឡែកកាលពីល្ងាចមិញនេះ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ទិដ្ឋភាព​បូជា​សព​ ពោរ​ពេញ​ទៅ​មនុស្ស​ជា​ច្រើន​មក​កាន់​ទុក្ខ​ផង​នោះ ​ក្នុងនោះផងដែរ គេ​ឃើញ​កូន​ស្រីនៃសពស្រ្ដីរងគ្រោះនៅ​តែ​យំ​មិនឈប់ ទន់ខ្លួន​​ស្ទើរ​តែ​សន្លប់បាត់​ស្មារតី​ម្តងៗ​ទៅ​ហើយ ព្រោះ​តែ​អាសូរ​ដល់​សព​ម្ដាយជាទីស្រលាញ់របស់ខ្លួន​ ជា​អ្នក​មាន​គុណ​តែ​ម្នាក់​គត់​ដែល​រស់​នៅ​ជា​មួយ ​ត្រូវ​បែក​គ្នា​ជា​រៀង​រហូត​មិន​អាចវិល​ត្រឡប់បែបនេះសោះ។

ប៉ុន្ដែរឿង​ដែល​ធ្វើ​ឲ្យ​កូន​ស្រី​យំ​មិន​អស់​ទឹក​ភ្នែក និងក្ដុកក្ដួលខ្លាំង​បែប​នេះ​គឺ ​ដោយ​សារ​តែ​ក្នុងពិធី​ឈួលភ្លើងបូជា​សព​អ្នក​មាន​គុណរបស់ខ្លួន បែរ​មាន​តែ​ប្រអប់ដៃ​ម្ខាង ​និង​ប្រអប់ជើង​ម្ខាង​ដែល​ឃាតក​រកាប់​សុះសាច់​​តែ​ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះផងដែរ ពិធីបុណ្យសពនេះ ត្រូវបានប្រារព្ធធ្វើឡើង ស្ថិតនៅក្នុង​វត្ត​ ពោធិវ័ន្ត ស្ថិត​ខាង​ក្រោយ​ទី​លាន​វាយ​កូនហ្គោល​ទំនប់​កប់​ស្រូវ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing