អបអរសាទរ! សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលបានយកឈ្នះ ក្រុមជម្រើសជាតិ បាគីស្ថាន នូវទឹកប្រាក់ចំនួន….(មានវីដេអូ)

ប្រិយមិត្ត​ ក៏​ដូចជា​ប្រជាជន​ខ្មែរនៅ​ទូទាំង​ប្រទេស​ បានសម្តែងនូវ​ក្តី​រំភើប​រីករាយ​ជាខ្លាំង​ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមភ្ញៀវប៉ាគីស្ថានក្នុង​ជើងទី១​ ដោយលទ្ធផល២ទល់នឹង០​ ដែល​ប្រព្រឹត្តិ​ឡើង​នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក​ និង​ជេីងទី២​ ក្នុង​លទ្ធផល​២ទល់នឹង១​ ដែល​ប្រព្រឹត្តិ​ឡើងកាលពី​យប់មិញនេះ​នៅប្រទេស​កាតា​ ដែលត្រូវបានកំណត់ថា ជាទឹករបស់ប៉ាគីស្ថាន។

ជាមួយ​គ្នា​នេះ​ដែរ​ គោព្រៃកម្ពុជាយេីង​ បានឡេីងបន្តទៅវគ្គជម្រុះមួយទៀតហេីយនៃ​ World Cup Qatar 2022 បន្ទាប់ពីទម្លាក់ប៉ាគីស្ថានសរុបទាំងពីរជេីងក្នុង​លទ្ធផល​​ ៤ទល់នឹង១​ ។ ចំណែក​ឯ​២​គ្រាប់របស់កម្ពុជា​ដែលអាចរកគ្រាប់បាល់បានកាលពី​យប់មិញនេះ​​ គឺដោយ​កីឡាករ​ កែវ សុខផេង​(ក្នុង​នាទី​៦៤) និង​ រ៉ឹង ប៊ុនហៀង​(ក្នុង​នាទី​៨៩)​ ។

បេីយោងតាម​ប្រភពអ្នក​យក​ព័ត៌មាន​ផ្ទា​ល់​ ពី​អាកាសយាន្តដ្ឋានអន្តរជាតិ​ភ្នំពេញ សម្ដេច​តេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ចំនួន ៣៧០០០​ដុល្លារ​សហរដ្ឋ​អាមេរិក ​ក្រោយ​ពី​ពួកគេ​ធ្វើ​បាន​ល្អ​នៅ​វគ្គ​ជម្រុះ​ជុំ​ដំបូង​ FIFA World Cup 2022 ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing