ស្តាប់ហើយគួរអោយខឹងណាស់! កូនស្រីជនរងគ្រោះ ដែលត្រូវឃាតករកាប់សម្លាប់ បានអះអាងថា ឃាតករបានប្លន់យកប្រាក់ជនរងគ្រោះ ចំនួន២មុឺនដុល្លារ និងយកលុយនោះទៅ….(មានវីដេអូ)

ប្រិយមិត្ដបានដឹងហើយ កាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានបំបែកក្ដី និងបានស្វែងរកឃើញសាកសពម្ដាយ របស់ក្មេងស្រីដែលបានបាត់ខ្លួន កាលពីសប្ដាហ៏មុនហើយ ហើយអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក នាំគ្នាលាន់មាត់គ្រប់ៗគ្នានោះគឺថា ឃាតករពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់។

ទាក់ទងចំពោះករណីឃាតកម្មខាងលើនេះ មហាជនទូទាំងប្រទេសបានលើកឡើងគ្រប់ៗគ្នាថា ឃាតករនេះពិតជាសាហាវព្រៃផ្សៃ និងឈាមត្រជាក់ជាទីបំផុត ហើយនិយាយគ្មានភ័យខ្លាច និងតក់ស្លុតបន្ដិចសោះ មុខរៀបស្មើ នហើយសម្លាប់ជនរងគ្រោះ ដោយគ្មានឈាមបន្ដិចនោះឡើយ បើទោះជាកាប់សាកសពជាបំណែកក៏ដោយ។

យ៉ាងណាមិញ យោងតាមរយៈកូនស្រីរបស់ស្រ្ដីជនរងគ្រោះ ដែលបានស្ដាប់ចម្លើយសារភាពរបស់នារីជាឃាតករឈាមត្រជាក់ បានសារភាពថា៖”​ឃាតករ​បាន​ជំពាក់​លុយ​ជនរងគ្រោះ​ប្រមាណ​ជាង ៥​ពាន់​ដុល្លារ​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ​ហើយ​ការ​ស្គាល់​គ្នា រាប់​អាន​គ្នា​គឺ​ ដោយ​សារ​ខ្ចី​លុយ​នេះ​តែ​ម្ដង ​ប៉ុន្តែ​គិត​មក​ទល់​ថ្ងៃ​កើត​ហេតុ​ ឃាតក​បាន​សង​បន្តិច​ម្ដង​ៗ​ជិត​អស់​ហើយ​សល់​តែ​ប្រមាណ​ជាង ៣០០​ដុល្លារ​ប៉ុណ្ណោះ”។

កូនស្រីរបស់ស្រ្ដីជនរងគ្រោះ បានបន្ដទៀតថា”​​ថ្ងៃ​ចាប់​ខ្លួន​ មុន​ដំបូង​ឃាតករ​ឆ្លើយ​ថា​ បាន​យក​ទ្រព្យ​របស់​ជន​រងគ្រោះ​តែ​បន្តិច​បន្តួច​ទេ ​ប៉ុន្តែ​នៅ​ចំពោះ​មុខ​សមត្ថកិច្ចកាលពី​យប់ម្សិលមិញ​ថ្ងៃ​ទី១១ ខែ​មិថុនា ​ឆ្នាំ២០១៩ ឃាតក​របានព្រម​សារភាព​ថា ​ខ្លួនពិតជាបាន​យក​លុយ​ និង​គ្រឿង​អលង្កា​របស់​ជន​រងគ្រោះ​គិត​ជា​ទឹក​ប្រាក់ប្រមាណ​ជាង ២ម៉ឺន​ដុល្លារ។ ​ជន​រងគ្រោះ​បាន​ស្ពាយ​កាបូប​តាម​ខ្លួន​ដែល​មាន​លុយ​ច្រើន ​និង​ពាក់​គ្រឿង​អលង្កា​មាន​ទាំង​មាស ទាំង​ពេជ្រ ​ព្រោះ​របស់​ទាំង​នោះ​ជន​រងគ្រោះ​មិន​ហ៊ាន​ទុក​នៅ​បន្ទប់​ជួលទេ ​ខ្លាច​ចោរ​ចូល​លួច”។

ក្មេងស្រីខាងលើបានបន្ថែមទៀតថា៖”​ថ្ងៃម្ដាយ​បាត់​ដំណឹង ខ្លួន​បាន​ទៅ​សួរ​ដល់​ផ្ទះ​ឃាតក​រដែរ ​ប៉ុន្តែ​ឃាតក​រឆ្លើយ​ថា ​អត់​ដឹង​ទេ ​បាន​ត្រឹម​ប្រាប់​ថា ​ជន​រងគ្រោះ​បាន​យក​កូន​ស្រី​របស់ខ្លួន (ឃាតក​រ) មក​ទុក​ផ្ទះ​ឃាតក​រ ហើយក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​តែ​មិន​ដឹង​ទៅ​ណា ​ពេល​នោះ​កូន​ស្រី​ក៏​បាន​ត្រលប់​មក​ផ្ទះ​វិញ។ ​

ដោយ​មិន​អស់​ចិត្ត ថ្ងៃ​បន្ទាប់​កូន​ស្រី​បាន​សុំ​កាមេរ៉ា​សុវត្ថិភាព​របស់​អ្នក​ជិតខាង​ឃាតករ ​ក៏​ស្រាប់​តែ​ឃើញ​កូន​ប្រុស​ឃាតក​របាន​ជិះ​ម៉ូតូ​ម្ដាយរបស់ខ្លួន (ជន​រងគ្រោះ​) ចេញ​ពី​ផ្ទះ ​គោល​បំណង​យក​ទៅ​ផ្លុង​ចោល។ ​សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​អាច​មាន​តម្រុយ​តែ​ម្ដង។ ​លើស​ពី​នាង​បាន​សុំ​កាមេរ៉ា​សុវត្ថិភាព​អ្នក​ផ្សេង​មើល​ទៀត ​នាង​ក៏​បាន​ឃើញ​ជន​សង្ស័យ​

ជាឃាតករជិះ​ម៉ូតូ​ចូល​ទៅ​កាស៊ីណូ​ណាហ្កា​ផង​ដែរ ​ប៉ុន្តែ​នាង​មិន​បាន​បញ្ជាក់​ថា ​ក្រោយ​ចាប់​ឃាតករ​បាន លុយ​ជាង​ ២ម៉ឺន​ដុល្លារ​នោះ​នៅ​ទីណា​នោះ​ទេ។ ​ចំណែក​ការ​កាប់​ពន្លះ​អវយវៈ​របស់​ជន​រងគ្រោះ​បាន​យ៉ាង​ស្ទាត់​ជំនាញ ដោយ​ប្រើ​កាំបិត៤ ​គឺ​ដោយ​សារ​​ឃាតក​រធ្លាប់​ធ្វើ​ជាមេចុង​ភៅ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយកន្លែង”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing