មិនធម្មតាមែន! គ្រាន់តែជិតដល់ថ្ងៃរៀបមង្គលការ កញ្ញា សួស វីហ្សា ស្រាប់តែបែកធ្លាយនូវថ្លៃទឹកដោះ ដែល ថមមី ជូន សួស វីហ្សា នូវទឹកប្រាក់រហូតដល់ទៅ…..

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ពីចំណងស្នេហារវាង កញ្ញា សួស វីសា ជាមួយលោក TOMMY ដែលគ្រាកន្លងអ្នកទាំងពីរ បានបង្ហាញភាពផ្អែមល្ហែមជាខ្លាំង រហូតមានការជូនកាដូរដ៏មានតម្លៃ ដូចជារថយន្ដ Lexus ម៉ាក NX 200T ហើយអ្នកទាំងពីរថែមទាំងបានឡើងគេហដ្ឋានថ្មី ដែលទើបតែទិញដោយជាកំលាំងញើសឈាមរបស់អ្នកទាំងពីរទៀតផង។

យ៉ាងណាមិញ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ តារាចម្រៀងស្រី កញ្ញាសួស វីសា និងលោក TOMMY បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យហើយ ដើម្បីឲ្យចំណង ស្នេហារបស់អ្នកទាំងពីរកាន់តែមានផ្អែមល្ហែម និងរឹងមាំលើសមួយកំរិតទៀត ដែលបានធ្វើមហាជន ក៏ដូចជាគាំទ្រអ្នកទាំងពីរ មានការរំភើបនឹងសប្បាយចិត្ដជាខ្លាំង ហើយថែមទាំងបានអបអរសាទរ ដល់ពួកទាំងពីរ អោយស្រលាញ់គ្នាដល់ចាស់ទៀតផង។

ដោយឡែកប្រភពដ៏ច្បាស់ការមួយបានបង្ហើបប្រាប់ឱ្យដឹង ពីថ្លៃបណ្ដាការ ដែលក្រុមគ្រួសារលោក Tommy ជូនទៅក្រុមគ្រួសារកញ្ញា សួស វីសា ដែលមានចំនួនរហូតទៅដល់ ៤៤,៤៤៤ដុល្លារឯណោះ។ ហើយចំពោះថ្ងៃរៀបអាពាហ៏ពិពាហ៏របស់អ្នកទាំងពីរ យើងនៅមិនទាន់ដឹងច្បាស់ថា ពួកកំណត់នៅថ្ងៃណាឲ្យប្រាកដនោះទេ។

For More Videos Amazing