គាំទ្រទេបងប្អូន! ក្រោយពីល្បីនារីម្នាក់ ពាក់អាវវាលចំហដើមទ្រូង ឡាយវីដេអូបង្ហោះលើហ្វេសប៊ុក ស្រាប់តែភរិយា លោក ស៊ុត សុភា បានចេញមុខនិយាយថា….

ប្រិយមិត្ដបានដឹងហើយថា កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវផ្ទុះការចាប់អារម្មណ៏មួយបានកើតឡើង ដែលនារីរូបស្រស់សោភាមួយរូប បានឡាយវីដេអូនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយស្លៀកពាក់ឈុតបញ្ចេញដើមទ្រូងយ៉ាងគួរឲ្យទាក់ទាញ ដែលមើលឃើញសាច់ដ៏សខ្ចីសឹងតែប្រុសៗមួយចំនួនទប់មិនចង់ជាប់ ដែលធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុកមួយចំនួន បានធ្វើការរិះគន់យ៉ាងចាស់ដៃ ហើយថែមទាំងមានបុគ្គលមួយចំនួនបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមកលើនារីរូបស្រស់នេះថែមទៀតផង។

បន្ទាប់ពីឃើញការរិះគន់ មានការកើតឡើងរួចមក នារីរូបស្រស់ដែលមានគណនី ហ្វេសប៊ុក ឈ្មោះ Ley Ley Angel ក៏បានធ្វើការលុបវីដេអូឡាយនោះចោលភ្លាម ប៉ុន្ដែក៏ត្រូវបានមានជនមួយចំនួនបានទាញវីដេអូនេះយកមកទុក រួចក៏បង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុកសារជាថ្មី ទើបផ្ទុះរឿងមួយនេះ ពេញបណ្ដាញសង្គមតែម្ដង។

ទាក់ទងចំពោះរឿងខាងលើនេះ ដោយនារីរូបស្រស់ក៏បានចេញមុខធ្វើការបកស្រាយម្ដងរួចមកហើយ។ ហើយក៏មានបុរសម្នាក់ដែលមានឈ្មោះ Pov Leader ក៏បានលើកឡើងចំពោះរឿងនេះ ដែលលោកបានលើកឡើងយ៉ាងដូច្នេះថា៖”សូមចូលរួមសសើរ និងលើកចិត្ត្តប្អូនស្រី។ កើតមកមានរូបសម្បត្តិស្អាត។ ខិតខំថែរក្សា ច្នៃខ្លួនឯងអោយមានភាពលេចធ្លោ។

បើប្អូននៅស្រុកជិតខាងវិញ ប្រហែលជាគេអញ្ចើញចូលរួមក្នុងកម្មវិធីកំរាលព្រំក្រហមហើយមិនដឹង។ តែអកុសលកើតមកចំទីកន្លែងដែលពូកែរិះគន់ភ្លាវៗ និងច្រណែនគេ ដោយខ្លួនឯងស្អាតមិនដល់គេជាន់ឈ្លឺ រិះគន់គេ ព្រោះខ្លួនឯងគ្មានរបស់ល្អដូចគេ យកវប្បធម៏លាយលំមករិះគន់ រូបសម្បត្តិមិនមែនបញ្ចាក់ពីចរិត អត់ដែលមើលព័ត៏មានសិល្បៈ

ស្រុកជិតខាងគេដើរដល់ណា មើលតែក្របីស៊ីស្មៅ និង កង្កែបអាំង វិស័យសិល្បៈ និង រូបសម្បត្តិដ៏ស្រស់ស្អាត សុិចស៊ី ជាសារដ៏សំខាន់សំរាប់បញ្ចាក់ពីសម័យជឿនលឿន និង ភាពស៊ីវិល័យរបស់មនុស្ស(ឈប់ខ្លះទៅបើខ្លួនរូបរាងដូចក្របីហើយទៅរិះគន់គេនោះ) we are Cambodia” ដោយឡែកបន្ទាប់ពីឃើញការបង្ហោះបែបនេះរួចមក ស្រាប់តែភរិយា អតីតតារាសម្ដែងដ៏មានប្រជាប្រិយភាពនោះគឺ លោក ស៊ុត សុភា ហៅ ខៀវ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sarina Lucky Luy បានលើកឡើងយ៉ាងដូច្នេះថា៖

“យើងមិនអាចវិនិច្ឆ័យគេពីខាងក្រៅបានទេ អ្នកខ្លះស្លៀកពាក់ជិតៗ មើលទៅឃើញសុភាព តែធាតុពិតពឹសពុល អ្នកខ្លះគេស្លៀកពាក់សុិចសុី តែទឹកចិត្តអាចទូលំទូលាយ បើកចិត្តទទួលយកបាននៃភាពជឿនលឿន ភាពជឿនលឿននេះហើយធ្វើអោយគេឆ្លាតវៃ ក្លាហ៊ាន អាចដោះស្រាយរឿងចំពោះមុខដោយភាពប៉ុនប្រសព្វ។ យើងល្មមជឿនលឿនខ្លះៗហើយ ដើម្បីភាពរីកចំរើនសម្រាប់សង្គមយើងខ្លះ តែសូមជឿនលឿនតែអ្វីដែលមានប្រយោជន៏”។

For More Videos Amazing