ក្តុកក្តួលណាស់! កូនស្រីជនរងគ្រោះ មកអោបបំណែកសពម្តាយស្រែកយំស្ទើរខ្សោះ ឃើញហើយគួរអោយសង្វេគខ្លាំងណាស់….(មានវីដេអូ)

ប្រិយមិត្ដបានដឹងហើយ កាលពីព្រឹកមិញនេះ ដោយសមត្ថកិច្ចបានបំបែកក្ដី និងបានស្វែងរកឃើញសាកសពម្ដាយ របស់ក្មេងស្រីដែលបានបាត់ខ្លួន កាលពីសប្ដាហ៏មុនហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក នាំគ្នាលាន់មាត់គ្រប់ៗគ្នាថា ឃាតករពិតជាសហាវព្រៃផ្សៃខ្លាំងណាស់។

ជាមួយគ្នាផងដែរ មន្រ្ដីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា៖”ស្ដ្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ ដែលត្រូវបានកូនស្រីអាយុ១៧ឆ្នាំ ប្រកាសស្វែងរកម្តាយរបស់ខ្លួននោះ ឥឡូវនេះបានដឹងច្បាស់ហើយគឺជាករណី ឃាតកម្មមិត្តភក្តិ សម្លាប់មិត្តភក្តិ”។ មន្រ្ដីជាន់ខ្ពស់កងរាជអាវុធហត្ថបានបន្ថែមទៀតថា៖”ជនដៃដល់បានសម្លាប់ និងកាប់សាកសពជាកង់ៗ បោះចោលចូលទឹកទន្លេ”។

ដោយឡែកមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក Sola Kheng ហៅ K01 ម្ចាស់សារព័ត៍មាន Satawath បានចុះទៅផ្ដិតយកទិដ្ឋភាពក្នុងពិធីបុណ្យសព ស្រ្ដីខាងលើ ដោយកូនរបស់គាត់បាននិយាយរៀបរាប់ទាំងអារម្មណ៏ក្ដុកក្ដួលរកទីបំផុតគ្មាន ព្រោះតែបាត់បង់អ្នកមានគុណ ស្រលាញ់ស្មើជីវិតស្រស់និងភ្នែកបែបនេះឡើយ។ ក្នុងនោះផងដែរ លោក K01 ក៏បានភ្ជាប់សារមួយឃ្លា យ៉ាងដូច្នេះថា៖”ក្តុកក្តួលណាស់ក្មួយស្រី មកអោបបំណែកសពម្តាយស្រែកយំស្ទើរខ្សោះ”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing