អីយ៉ា! លោក​ ខាត់​ ចំរើន​ រកសុីកាកកប បានសាងសង់ផ្ទះវីឡាដ៍ធំស្គឹមស្កៃជិតរួចរាល់ហើយ ដែលនឹងប្រារព្ធ​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ដ៏ធំស្កឹមស្កៃរបស់ខ្លួន​ នៅថ្ងៃទី…(មានវីដេអូ)

តារា​កំប្លែង លោក ខាត់ ចំរើន ដែលជា​ប្អូនប្រុសបង្កើត​របស់ អ្នកនាង ខាត់ សុ​ឃីម​ តារា​ពហុជំនាញ​ស្រីដ៏ល្បីឈ្មោះ​ ត្រូវ​បាន​មហា​ជន​មានការ​ចាប់អារម្មណ៍​ និងគាំទ្រ​ជាខ្លាំង​ចំពោះ​ទេពកោសល្យ​ និង​សមត្ថភាព​របស់​តារា​កំប្លែង​រូបនេះ​ ដែលអាចនិយាយបានថា​ មិនចាញ់នឹងបងស្រី​របស់ខ្លួន​ប៉ុន្មាន​នោះទេ។

ក្នុង​នោះដែរ​ តារា​កំប្លែងរូបនេះ​ ​​ត្រូវ​បាន​គេសង្កេត​ឃើញថា​ មានភាព​មមាញឹក​ជាមួយ​ការងារ​សិល្បៈ​ និងរបររកសុីផ្ទាល់ខ្លួនជាខ្លាំង​ ខណៈពេល​ដែលរូប​លោក​ បានមាន​តួនាទី​យ៉ាង​សំខាន់​ ដេីម្បី​ចិញ្ចឹម​គ្រួសារ​ និងកូន​ៗ​ ដែលនេះជា​ភារកិច្ច​ដ៏ចាំបាច់បំផុតមួយ​ក្នុង​នាមជា​មេគ្រួសារ​។

ជាក់ស្តែង​ ក្រោយ​ពី​មានការខិតខំ​ប្រឹងប្រែង​ និងមានការតស៊ូទាំង​ថ្ងៃទាំងយប់​រួចមក ទាំង​របរក្នុង​អាជីព​សិល្បៈ​ និង​មុខជំនួញ​ផ្ទាល់​ខ្លួន​ ជា​លទ្ធផល​ពេលនេះ​ក្តីស្រមៃរបស់​តារា​កំប្លែង​រូបនេះ​​ បានក្លាយជា​ការពិតហេីយ​ ដោយតារា​កំប្លែងរូបនេះ​បានសាងសង់ផ្ទះ​ដ៏ធំស្កឹមស្កៃមួយជូនដល់​ភរិយា​ និងក្រុមគ្រួសារ​របស់​លោក។

យ៉ាងណាមិញ​ នៅមុននេះ​បន្តិច​ លោក​ ខាត់​ ចំរើន​ ក៏បាន​បង្ហោះសារ​បញ្ជាក់​ពីថ្ងៃដែលរូបលោកនឹង​ប្រារព្ធ​កម្មវិធី​ឡេីង​គេហដ្ឋាន​ថ្មី​ អមជាមួយការ​លេីកឡេីង​យ៉ាង​ដូច្នេះ​ថា​៖​ «សូមអញ្ជេីញចូលរួមទាំងអស់គ្នាផងណាមហាមិត្ត..!!​ ថ្ងៃទី១២-០៧-២០១៩ ជាថ្ងៃឡេីងគេហដ្ឋានថ្មីរបស់ខ្ញុំបាទ»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing