ថាមែនៗ! ស្រីស្អាតដែលល្បីពាក់អាវវាលខ្លាំង ពេលនេះបានចេញការបកស្រាយហើយ ដោយមូលហេតុដែលនាងពាក់អាវបែបនេះគឺដោយសារតែ….

ថ្មីៗនេះផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងមួយ ចំពោះនារីរូបស្រស់សោភាមួយរូប បានឡាយវីដេអូនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយស្លៀកពាក់ឈុតបញ្ចេញដើមទ្រូងយ៉ាងគួរឲ្យទាក់ទាញ ដែលមើលឃើញសាច់ដ៏សខ្ចី ដែលធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុកមួយចំនួន បានធ្វើការរិះគន់យ៉ាងចាស់ដៃ ហើយថែមទាំងមានបុគ្គលមួយចំនួនបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមកលើនារីរូបស្រស់នេះថែមទៀតផង។

បន្ទាប់ពីឃើញការរិះគន់ មានការកើតឡើងរួចមក នារីរូបស្រស់ដែលមានគណនី ហ្វេសប៊ុក ឈ្មោះ Ley Ley Angel ក៏បានធ្វើការលុបវីដេអូឡាយនោះចោលភ្លាម ប៉ុន្ដែក៏ត្រូវបានមានជនមួយចំនួនបានទាញវីដេអូនេះយកមកទុក រួចក៏បង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុកសារជាថ្មី ទើបផ្ទុះរឿងមួយនេះ ពេញបណ្ដាញសង្គមតែម្ដង។

ទាក់ទងចំពោះរឿងខាងលើនេះ ដោយនារីរូបស្រស់ក៏បានចេញមុខធ្វើការបកស្រាយ ដោយនាងបានសរសេរយ៉ាងដូច្នេះថា៖”សូមផ្ញើរទៅកាន់អ្នកមិនពេញចិត្តទាំងអស់ ថា សម្លៀកបំពាក់ថ្ងៃមុនដែរខ្ញុំ ពាក់នោះ វា សិចសុី មែនតែក៏មូលហេតុដែរថ្ងៃនោះ,ខ្ញុំបានក្រុមហ៊ុនថតរូប១កន្លែង សុំឱ្យធ្វើជា Model Fashion ឱ្យគាត់បន្ទាប់ពីថត ភ្លាមៗនោះ

ខ្ញុំក៏ប្រញាប់មក Birthday មិត្តរបស់ខ្ញុំ ៣កន្លែង ក៏ខ្ញុំស្លៀកពាក់ឈុតនេះមកតែម្តង,សុំមេត្តាកុំចាំតែរិះគន់នឹងបំបាក់ផ្លូវចិត្តបានទេ? ខ្ញុំមិនមែនជាតារា ក៏មិនមែនអ្នកល្បីទេ ជាមនុស្សធម្មតា,ខ្ញុំជាអ្នកលក់សម្លៀកបំពាក់ Online ប៉ុណ្ណោះ,តើមូលហេតុអ្វីខ្ញុំមិនអាចស្លៀកឈុតដែរខ្ញុំមានលក់នេះបាន?

តែខ្ញុំពាក់បែបនេះក៏វាមិនទាន់ដល់កំរិតដូចពាក់ Bikini ណា,តើគ្រាន់តែពាក់បែបនេះខូចវប្បធម៌ដែរមែន?ខ្ញុំមិនមែនពាក់ Bikini ចូលរួមកម្មវិធីគេណា,ហើយជាទូទៅខ្ញុំតែងតែ Live និយាយលេងនៅពេលចូលរួមកម្មវិធី អ្វីក៏ដោយជាមួយមិត្តខ្ញុំ,បើបងប្អូន ប្រុសស្រី ណាមិនពេញចិត្តអូសរំលងចោលទៅ,ខ្ញុំមានបានទៅធ្វើអីឱ្យអ្នកមកស្អប់ខ្ញុំ

ណាមែនទេ កុំសុខៗមកថាឬជេដោយគ្រាន់តែឃើញខ្ញុំពាក់បែបនេះ,ចង់សួរថាបងៗ និងប្អូននារី ដែលត្រឹមត្រូវមិន ចេះស្លៀកពាក់បែបនិងសុទ្ធតែត្រឹមត្រូវមែន ខ្ញុំកើតមកក្នុងជីវិតរបស់ខ្ញុំ បើគិតថាមិនល្អ ក៏តាមចិត្ត សំខាន់ខ្ញុំដឹងថាខ្លួនខ្ញុំជាអ្នកណាទៅបានហើយ,នេះជារូបដែរខ្ញុំថតក្នុង STUDIO”។

For More Videos Amazing