នាយពាក់មី សូមអោយបងប្អូនជួយមើល! ខុសមកពីផ្លូវចង្រៃ​ ផ្លូវជេីងកប​ ឬមកពីអ្នកបេីកបរ….(មានវីដេអូ)

បញ្ហាគ្រោះថ្នាក់ចរាចរណ៏ គឺជាបញ្ហាមួយ ដែលប្រជាពលរដ្ឋ រួមជាមួយរដ្ឋាភិបាល មានការព្រួយបារម្ភជាខ្លាំង ដែល ពិឃាតនៅលើដងផ្លូវនេះ តែងតែឆក់យកជីវិតប្រជាពលរដ្ឋខ្មែរអស់ជាច្រើននាក់ ក្នុងមួយថ្ងៃៗ ដែលកត្ដាទាំងអស់នេះគឺបានកើតឡើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបង្កធ្វើឲ្យមានការខូតខាតទ្រព្យសម្បត្ដិអស់ជាខ្លាំងផងដែរ។

យ៉ាងណាមិញកត្ដាដែលបណ្ដាលធ្វើឲ្យ មានការកើតឡើងគ្រោះថ្នាក់ចរាចរណ៏ គឺដោយសារមកពីការសេពគ្រឿងស្រវឹង ការប្រើប្រាស់គ្រឿងញៀន ការបើកបរមិនគោរពច្បាប់ចរាចរណ៏ ដោយមិនមានការអត់អោនឲ្យគ្នាទៅវិញទៅមក និងកត្ដាមួយទៀត គឺអ្នកបើកបរមួយចំនួនតូចមិនយល់ពីច្បាប់ចរាចរណ៏ផ្លូវគោកជាដើម។

ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក កំពូលតារាកំប្លែង និងជាអ្នកដឹកនាំសម្ដែង នោះគឺនាយ ពាក់មី បានបង្ហោះទិដ្ឋភាពវីដេអូ ដោយបង្ហាញពីការបើកបរនៅលើផ្លូវជាតិលេខ៤ ដែលតែងតែមានគ្រោះថ្នាក់ចរាចរណ៏ជារឿយៗ ហើយលោកក៏បានភ្ជាប់សារយ៉ាងដូច្នេះថា៖”ជួយមេីលបងប្អូន! ខុសមកពីផ្លូវចង្រៃ​ ផ្លូវជេីងកប​ ឬមកពីអ្នកបេីកបរ”។

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ។

For More Videos Amazing