ឡូយ​ម្ល៉េះ​! ក្រោយ​ពីបាន​បញ្ចប់​កម្មវិធី​ភ្ជាប់ពាក្យ​ លោក​ Tommy បានដឹកដៃគូដណ្តឹង​ កញ្ញា​ សួស​ វីហ្សា​ រួម​ជាមួយ​ក្រុម​គ្រួសារ​ ទៅមេីលដី​ចំការ​របស់ខ្លួន​ ដែលមាន​ទំហំ​ដល់ទៅ…

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ពីចំណងស្នេហារវាង កញ្ញា សួស វីហ្សា​ ជាមួយលោក TOMMY ដែលគ្រាកន្លងអ្នកទាំងពីរ បានបង្ហាញពីភាពផ្អែមល្ហែមយ៉ាង​ស្អិត​រមួត​ដល់មហាជន​ ក៏ដូចជា​អ្នក​គាំទ្រ​របស់ខ្លូន​ រហូតមានការជូនជាកាដូដ៏មានតម្លៃ ដូចជារថយន្ដ Lexus ម៉ាក NX 200T ហើយអ្នកទាំងពីរថែមទាំងបានឡើងគេហដ្ឋានថ្មី ដែលទើបតែទិញដោយជាកំលាំងញើសឈាមរបស់អ្នកទាំងពីរទៀតផង។

ដោយឡែក​ កាលពី​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩កន្លង​ទៅ​បាន​ប៉ុន្មាន​ថ្ងៃ​នេះ តារាចម្រៀងស្រី កញ្ញា​ សួស វីហ្សា​ និងលោក TOMMY បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យហើយ ដើម្បីឲ្យចំណងស្នេហារបស់អ្នកទាំងពីរកាន់តែមានផ្អែមល្ហែម និងរឹងមាំលើសមួយកំរិតទៀត ក្រោយពីបានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ជាមួយ​គ្នា​នេះ​ដែរ​ ក្រោយ​ពីពិធី​​ភ្ជាប់​ពាក្យ​របស់អ្នក​ទាំង​ពីរ​ បានបញ្ចប់​ទៅយ៉ាងរលូនមិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ស្រួល​បួល​ផង​ លោក​ Tommy ក៏បាននាំ​គូដណ្ដឹង​ខ្លួន​រួម​ជាមួយ​ក្រុម​គ្រួសារ​ មកមេីលដីរបស់ខ្លួន​ដែលមាន​ទំហំ​ដល់ទៅ​ ១០ហិចតា​ សម្រាប់​ដាំ ដំណាំហូបផ្លែ និងដាំទុកទៅកម្សាន្ត​ ដែលមាន​ទីតាំងស្ថិតនៅ​ ស្រុក​ថ្ពង​ ព្រំប្រទល់​ខេត្ត​កណ្ដាល​ និង​ខេត្ត​កំពង់​ឆ្នាំង​។

ក្នុង​នោះដែរ​ លោក​ Tommy ក៏បានមានការលេីកឡេីងផងដែរថា​ «ពេលទំនេរពីការងារក៍ឆ្លៀតមកមើលដីចំការ ក្រែងបានប្រាក់ចំនេញខ្លះ ទុកចិញ្ចឹមកូនស្រី ប៉ាក្មេកម៉ែក្មេកខ្ញ៉ំ ខំដើម្បីកូនក្រម៉ំគេ»។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្តរីករាយ​ទស្សនា​ពីទិដ្ឋភាពទាំងនេះដូចតទៅ។

For More Videos Amazing