ស្មាន​មិន​ដល់​សោះ! តារា​សម្តែង​ស្រីដ៏ស្រស់សោភា​ សុិន​ យូប៊ីន​ មាន​ប្អូន​ស្រី​ដ៏​ស្រស់​ស្អាត​បែប​នេះ​ ដែលមិនចាញ់បងស្រីនោះទេ…(មានរូប​ភាព​)

តារា​សម្តែង​ស្រីដ៏ស្រស់សោភា​ និងមានរាងតូច​ច្រលឹង​គួរឲ្យ​ស្រលាញ់​​ សុីន​ យូបុីន​ គឺជា​អតីត​ម្ចាស់​ជ័យលាភី​ Freshie Girls​ ហេីយ​មកដល់​បច្ចុប្បន្ន​នេះ​ ​តារា​សម្ដែង​ស្រី​ដ៏ស្រស់​ស្អាត​រូប​នេះ​ គេសង្កេត​ឃើញថា​ហាក់បីជាទទួល​បាន​នូវ​ភាព​លេចធ្លោ​ និង​ការគាំទ្រ​យ៉ាង​ខ្លាំងសម្បេីម​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ តាមរយៈ​រូប​សម្ផស្ស​ សមត្ថភាព​ ទេពកោសល្យ​ និង​ភាព​បុិនប្រសប់​របស់​នាង។

ដោយឡែក​ អ្វី​ដែលកាន់តែ​គួរឲ្យ​ចាប់អារម្មណ៍​នោះ​ តារា​សម្តែង​ស្រីដ៏ស្រស់សោភា​រូប​នេះ​ ក៏មានប្អូនស្រីបង្កេីតម្នាក់​ ដែលមាន​រូប​សម្ផស្ស​ និង​រូបរាង​មិនចាញ់បងស្រីខ្លួននោះទេ​ មិនតែប៉ុណ្ណោះ​នាងថែមទាំង​មាន​ភាព​ក្រមុិចក្រមេីម​ និងម្ញ៉ិកម្ញ៉ក់​គួរឲ្យ​ចាប់អារម្មណ៍​ ក៏ដូចជា​គួរឲ្យ​ស្រលាញ់​ថែម​ទៀត​ផង​ ។

ជាក់ស្តែង​បេី​យេីង​ក្រឡេក​មក​មើលពី​ទិដ្ឋភាព​​ក្នុង​រូបភាព​ខាងក្រោម​នេះ​វិញ ស្រីស្អាត​ទាំង​ពីរ​នាក់​បងប្អូន​នេះ បានបង្កើត​នូវ​ភាពជិតស្និត​ និងមានការ​ស្រលាញ់​គ្នា​យ៉ាង​ស្អិតរមួតតែម្តង​ ហេីយអ្វីដែលគួរឲ្យចាប់​អារម្មណ៍​ទៀត​នោះ​ គឺពួកគេទាំង​ពីរ​រូប​ ក៏មានមុខមាត់ស្រដៀងនឹងគ្នាខ្លាំងណាស់​ទៀត​ផង​។