សូមចូលរួចអបអរសាទរ! ទីបំផុត សួស វីហ្សា និងថមមី ក្រោយឆ្លងកាត់ស្នេហាដ៏ផ្អែមល្ហែម ពេលនេះអ្នកទាំង២បានភ្ចាប់ពាក្យនៅព្រឹកនេះហើយ…..(មានរូបភាព)

តារាចម្រៀងស្រី កំពុងមានឈ្មោះបោះសម្លេង ហើយថែមទាំងមាន ប្រជាប្រិយភាពយ៉ាងខ្លាំង ប្រចាំផលិតកម្មរស្មីហង្សមាសនោះគឺ កញ្ញា សួស វីសា ដែលបានទាក់ទាញចិត្ដ ទស្សនិជនជាច្រើន អោយស្រលាញ់រូបនាង ដោយសមត្ថភាពសម្ដែង ព្រមទាំងសម្លេងដ៏ពិរោះរន្ដម ហើយពេលថ្មីៗនេះនាងក៏បាន បញ្ចេញបទចម្រៀងថ្មីៗ ថតស្ពតពាណិជ្ជកម្ម ចេញច្រៀងខនសឺតនៅតាមខេត្តជាដើម។

យ៉ាងណាមិញ ចំពោះចំណងស្នេហ៏រវាង កញ្ញា សួស វីសា ជាមួយលោក TOMMY ហាក់កាន់តែមានភាពផ្អែមល្ហែមជាខ្លាំង ដែលកាលពីពេលថ្មីៗនេះ តារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាសរូបនេះ ក៏បានជូនកាដូរដ៏មានតម្លៃយ៉ាងថ្មីជាង ៦មុឺនដុល្លារ នោះគឺរថយន្ដ Lexus ម៉ាក NX 200T ពណ៏ស ជូនទៅលោក TOMMY ក្នុងថ្ងៃខួបកំណើត ហើយអ្នកទាំងពីរក៏ទើបតែឡើងគេហដ្ឋានថ្មី ដែលទើបតែទិញដោយជាកំលាំងញើសឈាមរបស់អ្នកទាំងពីរទៀតផង។

ដោយឡែកស្រាប់តែក្នុងថ្ងៃនេះទី០៧ ខែមិថុនា ឆ្នាំ២០១៩ តារាចម្រៀងស្រី កញ្ញាសួស វីសា និងលោក TOMMY បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យហើយ ដើម្បីឲ្យចំណងស្នេហារបស់អ្នកទាំងពីរកាន់តែមានផ្អែមល្ហែម និងរឹងមាំលើសមួយកំរិតទៀត ដែលបានធ្វើមហាជន ក៏ដូចជាគាំទ្រអ្នកទាំងពីរ មានការរំភើបនឹងសប្បាយចិត្ដជាខ្លាំង ហើយថែមទាំងបានអបអរសាទរ ដល់ពួកទាំងពីរដែលស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

For More Videos Amazing