ក្តៅៗ ប្រជាពលរដ្ឋពទ្ធ័ដែលបានចាប់ជនសង្ស័យលួចទូរសព្ទក្នុងផ្សារព្រៃទារ នៅពេលនេះអធិការខណ្ឌពោធិ៍សែនជ័យ កំពុងបើកការស្រាវជ្រាវហើយ ទៅលើករណីផ្ទូះហិង្សាចាប់កោរសក់

អធិការខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានអោយកូនចៅរបស់លោកធ្វើការសើបអង្កេតទៅលើការណីប្រជាពលរដ្ឋពទ្ធ័ចាប់ជនសង្ស័យលួចទូរសព្ទក្នុងផ្សារព្រៃទារ ដែលមានការផ្ទុះហិង្សាចាប់កោរសក់ ដោយធ្វើអោយមានការភ្ញាក់ផ្អើលពេញហ្វេសបុកតែម្តង។

ហើយលោកក៍បានបន្តទៀត កូនចៅរបស់លោកនិងធ្វើការស្រាវជ្រាវដោយចាប់ផ្តើមពីការសាកសួរថា ហេតុការបានកើតឡើងនៅតំបន់ដែលលោកគ្រប់គ្រងមែនឬអត់? ហើយប្រសិនបើពិតមែននោះគឺវាខុសច្បាប់ រំលោភទៅលើសិទ្ធិបុគ្គលហើយ។

ហើយលោកអធិការខណ្ឌពោធិ៍សែនជ័យ ក៍បានធ្វើការសំណូមពរទៅប្រជាពលរដ្ឋទាំងអស់ នៅពេលដែលមានករណីអ្វីមួយសូមកុំប្រើអំពើហិង្សាអោយសោះ ប្រសិនបើយើងមិនទាន់ច្បាស់នោះទេ ព្រោះខ្លាចវាយចំមនុស្សខុស ហើយសូមធ្វើការប្តឹងទៅសមត្ថកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការវិញទើបត្រឹមត្រូវតាមច្បាប់៕

For More Videos Amazing