សូមជួយស៊ែរបន្តផង! នារីដ៍ស្រស់ស្អាតម្នាក់ ព្រមប្រគល់ខ្លួនអោយទៅអ្នកដែលចាប់បានឃាតករ ដោយនាងមានគណនីហ្វេសប៊ុកឈ្មោះ…..

ប្រិយមិត្ដបានដឹងហើយថាជនដៃដល់ ដែលបានរំលោភ និងសម្លាប់បងប្អូនប្រុសស្រី២នាក់ នៅខេត្ដព្រះសីហនុ ដែលកាលពីម្សិលមិញត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយ កាលពីម៉ោងប្រមាណ ១ថ្ងៃត្រង់ ទី០២ ខែមិថុនា ឆ្នាំ២០១៩ ដែលជនដៃដល់មានឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ បានរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ទៅរស់នៅផ្ទះបងប្អូនជីដូនមួយ ហើយថែមទាំងធ្វើជាចាក់សោរពីខាងក្រៅ ដើម្បីបន្លំភ្នែកអ្នកជិតខាង និងសមត្ថកិច្ចថា ផ្ទះនេះគ្មានមនុស្សរស់នៅទៀតផង។

បន្ទាប់ពីរំលងបាន៣ថ្ងៃ សមត្ថកិច្ចបានខិតខំប្រឹងប្រែងស្រាវជ្រាវស្វែងរកជនដៃដល់ រហូតឈានទៅដល់ដឹងពីកន្លែងស្នាក់នៅរបស់ជនសង្ស័យរូបនេះរួចមក ក៏បានសម្រុកចូលទៅធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងប្រពន្ធរបស់ខ្លួន ដែលខិតខំរត់ឡើងទៅលើដំបូលផ្ទះ ស្ថិតនៅចំណុចផ្ទះបងប្អូនជនសង្ស័យ ភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។

ដោយឡែកក្រោយពីសមត្ថកិច្ច បានខិតខំចាប់ខ្លួនជនដៃដល់ខាងលើរួចមក ស្រាប់តែកាលពីម្សិលមិញនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកនារីម្នាក់ ដែលមានឈ្មោះ Kan Keo Kan Keo បានសរសេរប្រកាសនៅក្នុងខមិន ចំពោះការចាប់ខ្លួនជនដៃដល់បាន ដោយនាងបានសរសេរយ៉ាងដូច្នេះថា៖”អបអរសាទរ អ្នកណាចាប់បានប្រាប់ខ្ញុំឲ្យគាត់មកដេកជាមួយញុមFree និយាយមែន”។ តើប្រិយមិត្ដគិតយ៉ាងមិចដែរ ចំពោះរឿងនេះ?

For More Videos Amazing