ល្បិចខ្ពស់មែន! ក្រោយពីរំលោភសម្លាប់ក្មេង២នាក់រួចមក ឃាតករបានរត់ទៅពួននៅផ្ទះជីដូនមួយ ដោយបន្លំភ្នែកសត្ថកិច្ច គឺវាធ្វើជា…..(មានវីដេអូ)

ខណៈនៅវេលាម៉ោង១៦៖៣០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅមុននេះបន្ដិច កម្លាំងនគរបាលបានចាប់បញ្ជូនជនដៃដល់ និងប្រពន្ធ (២នាក់ប្តីប្រពន្ធ) មកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃហើយ ពាក់ព័ន្ធនឹងករណីចាប់រំលោភនិងសម្លាប់ក្មេង២នាក់បងប្អូន នៅខេត្តព្រះសីហនុ។ ក្រោយពីបញ្ជូនមកដល់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែមិថុនាស្អែកនេះ កម្លាំងនគរបាលនឹងបន្តបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់លើជនសង្ស័យទាំងពីរនាក់នេះ”។

យ៉ាងណាមិញ យោងតាមរយៈការឡាយវីដេអូ របស់អង្គភាពសារព័ត៍មាន Fresh News បានឱ្យដឹងពីសម្ដីសមត្ថកិច្ច ដោយប្រាប់ឱ្យដឹងថា៖”ឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ បានរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច និងអ្នកជំនាញបរទេស ដោយខ្លួនបានមករស់នៅផ្ទះបងប្អូនជីដូនមួយ ហើយថែមទាំងឲ្យចាក់សោរពីខាងក្រៅ ដើម្បីបន្លំថាផ្ទះនេះគ្មានមនុស្សរស់នៅ។

បន្ទាប់ពីសមត្ថកិច្ច ខិតខំស្រាវជ្រាវ នឹងបានដឹងពីកន្លែងស្នាក់នៅរបស់ជនសង្ស័យរូបនេះរួចមក ក៏បានសម្រុកចូលទៅធ្វើការឃាត់ខ្លួនជនសង្ស័យ និងប្រពន្ធរបស់ខ្លួន ស្ថិតនៅចំណុចផ្ទះបងប្អូនជនសង្ស័យ ភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។

សូមទស្សនាវីដេអូខាងក្រោម