អស្ចារ្យណាស់! សាលិ ទៅរៀននៅចិន ល្បីដល់ហើយ សូម្បីតែសារព័ត៍ដ៍ល្បីនៅចិន ក៍ចុះទៅថតសកម្មភាព ដែលសាលិ កំពុងតែសិក្សាផងដែរ….(មានវីដេអូ)

ពិតជា​គួរ​ឲ្យ​ស្ញប់ស្ញែង​ និងមាន​មោទនភាព​ខ្លាំង​ណាស់​ ចំពោះ​កូនខ្មែរ​ កុមារា​ ធុច​ សាលិក​ ដែលមាន​សមត្ថភាព​អស្ចារ្យ​អាចនិយាយបានដល់ទៅ ១៥ភាសា​ រហូត​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​ពី​បណ្តា​សារព័ត៌មាន​ល្បី​ៗទូទាំង​ពិភព​លោក​ បានចុះ​មកធ្វើ​កិច្ច​​សម្ភាសន៍​ដល់កុមារ​រូប​នេះ​ផ្ទាល់​ ដែលនេះពិតជារឿងមួយដ៏​អស្ចារ្យ​ខ្លាំង​ណាស់​។

ជាក់ស្តែង​ កាលពី​ពេលថ្មីៗនេះ​ ក្រោយ​ពី​ សាលិក​ បានទទួល​អាហារូបករណ៍​ចេញទៅរៀននៅសាលាភាសាបរទេស ហៃលាំងជេជាំង (Zhejiang Hailiang Foreign Language School)​ ប្រទេស​ចិន​រួចមក​ ស្រាប់​តែ​មាន​សារព័ត៌មានដ៏ល្បីឈ្មោះមួយ​ “Global Times” ក៏បានចុះផ្សាយពី សកម្មភាពខ្លះៗ របស់ ធុច សាលិក ផងដែរ។

ហើយបើក្រឡេកមើល​ ពីទិដ្ឋភាពទូទៅក្នុងឃ្លីបវីដេអូមួយនេះ រឹតតែបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា សាលិក​ កំពុង​ទទួល​បាន​នូវការ​ស្រលាញ់​ និង​ការយក​ចិត្ត​ទុក​ដាក់​ពី​លោក​គ្រូ​ អ្នក​គ្រូ​ ក៏ដូចជា​​មិត្តភ័ក្ដិ​រួម​ថ្នាក់​ជាច្រើន​ ដែលហាក់បីដូចជា​គ្រួសារ​មួយយ៉ាងចឹង​ ពិតជា​មានភាព​កក់​ក្ដៅ​ខ្លាំង​ណាស់។

គួរ​រំលឹក​ផង​ដែរ​ថា​ កុមារា​ ធុច​ សាលិក​ បានទទួល​នូវឱកាស​ដ៏​ពិសេស​ក្នុង​ឆាក​ជីវិត​របស់​ខ្លួន​ ក្រោយ​ពី​ស្រ្តី​ជាជនជាតិ​ម៉ាលេសុី​ម្នាក់​ បានបង្ហោះនូវវីដេអូ​ ដែលប្អូនអាចនិយាយជាច្រេីន​ភាសា​ ក្នុងពេលដែលកំពុងដេីរលក់​វត្ថុ​អនុស្សាវរីយ៍​ជូនដល់​ភ្ញៀវ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​។ ដេីម្បី​ជ្រាប​ច្បាស់​ពី​ទិដ្ឋភាព​សិក្សានៅប្រទេសចិន​របស់​ សាលិក​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing