ចប់ហើយ! សូម្បីតែស្លាកលេខរថយន្ត​ក៏លួចដែរ

តាមរយះគណនី​ហ្វេសបុក​មួយបានមួយឈ្មោះ​ Duke បានធ្វើការបង្ហោះនូវវីដេអូមួយ​ពាក់ព័ន្ធ​ទៅនឹកការលួចស្លាកលេខរថយន្តរបស់គាត់​ ហើយជនសង្ស័យដែលបានលួចនោះគឺជា​ អ្នករត់តុតុ​ នេះបើយោងតាម​វីដេអូ​ដែលទទួល​បានពី​កាមេរ៉ា​សុវត្ថិភាព។ ម្ចាស់គណនី​ហ្វេសបុក​រូបនេះ​ក៏បានបន្ថែមដោយសរសេរទៀតថា ”ប្រសិនបងប្អូនណា​ បានជួបប្រទះនិងបានឃើញ​ សូ​ម​មេត្តាជួយឃាត់និងាចាប់ទុកវាអោយផង​ អាចោរមួននេះជាអ្នករត់តុតុ​ មិនត្រឹម​តែស្លាកលេខរថយន្ត​របស់​ខ្ញុំ​ទេ​ សូម្បីតែ​ស្លាកលេខរថយន្តអ្នកជិតខាងខ្ញុំក៏វាបា​នលួចដែរ។

ស្លាកលេខទាំង២ដែលវាបា​នលួចទៅគឺ2AJ-8154និង2AT-4136​ ខ្ញុំ​បានដាក់​ពាក្យ​បណ្ដឹង​រួចរាល់ហើយ​ ដូច្នេះ​បើមានបទល្មើសណាមួយដែលបានបង្កឡើងដោយស្លាកលេខទាំងនេះ​ យើងខ្ញុំ​សូមធ្វើការបដិសេថនិងមិនទទួលខុសត្រូវឡើយ។ សូមបង​ប្អូន​ជួយស៊ែរបន្តផង​អោយអ្នកផ្សេងដែលមិនទាន់បានទទួលដំណឹងឲ្យដឹងផង សូមអរគុណ​“។

For More Videos Amazing