អីយ៉ា! ក្រោយពី សាលិក​ ទៅរៀន​នៅ​ប្រទេស​ចិន​ បានជាងកន្លះខែនេះ ស្រាប់តែមាន​សុទ្ធតែ​ស្រីស្អាតៗ​នៅក្បែរទៀត…..(មានរូប​ភាព​)

កុមារា​ សាលិក​ ដែលមាន​សមត្ថភាព​ និង​ទេពកោសល្យ​អស្ចារ្យ​ អាចនិយាយបាន​ ១៥ភាសា​ ក្រោយ​ពី​ស្រ្តី​ជាជនជាតិ​ម៉ាលេសុី​ម្នាក់​ បានបង្ហោះនូវវីដេអូ​ ដែលប្អូនអាចនិយាយជាច្រេីន​ភាសា​ ក្នុងពេលដែលកុមាររូបនេះ​ បាននឹងកំពុងដេីរលក់​វត្ថុ​អនុស្សាវរីយ៍​ ជូនដល់​ភ្ញៀវ​ទេសចរណ៍រួចមក​ ជីវិត​ និង​អនាគត​​របស់​កុមារ​រូបនេះ​ ក៏ត្រូវបាន​មានការកែប្រែសារជាថ្មី។

ដោយឡែក​ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ដូច​ដែរប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ហើយ​ថា​ សាលិក​ បានទទួល​អាហារូបករណ៍​ ចេញទៅរៀននៅសាលាភាសាបរទេស ហៃលាំងជេជាំង (Zhejiang Hailiang Foreign Language School)​ ប្រទេស​ចិន​ ។ ដែល​អាហារូបករណ៍​នេះ​ គឺក្រោមការ​ជួយពីលោក ហ្វេង ហៃលាំង (Feng Hailiang) ជាប្រធានក្រុមហ៊ុន Hailiang Group ។

ហើយ​នៅខាងមុខនេះ​ សាលិក​ក៏នឹងឈានទៅបន្តការសិក្សា​ នៅសាកលវិទ្យាល័យដ៏ល្បីមួយ នៅក្នុងរដ្ឋធានីប៉េកាំងថែមទៀតផង​ នេះ​បេីតាមការលេីកឡេីងពីម្ចាស់សាលាភាសាបរទេស ហៃលាំងជេជាំង (Zhejiang Hailiang Foreign Language School)​ កាលពី​កន្លង​ទៅ​នេះ​។

យ៉ាង​ណាមិញ​ សាលិក​ ក្រោយ​ពី​បានចេញទៅរៀននៅសាលាភាសាបរទេស ហៃលាំងជេជាំង (Zhejiang Hailiang Foreign Language School)​ ប្រទេស​ចិន​ រួចមក​ គេសង្កេត​ឃើញថា​ កុមារ​ដ៏​មាន​អំណោយ​ទានរូបនេះ​ បានទទួល​នូវការ​រាក់ទាក់​ និងការ​រាប់​អាន​ពី​មិត្តភ័ក្ដិ​រួម​ថ្នាក់​ជាច្រើន​ ហេីយអ្វីដែលគួរឲ្យចាប់​អារម្មណ៍​ ដែលភាគច្រេីននោះ​ គឺសុទ្ធសឹង​តែជាសិស្សស្រីស្អាតៗតែម្តង។