កប់ហ្មង​ Idol! កញ្ញា​ សួស​ វីហ្សា​ លេងចំអិនម្ហូប​ ពាក់​សុទ្ធតែ​មួក​សុវត្ថិភាព​…(មានវីដេអូ​)

តារា​ចម្រៀង​ដ៏ស្រស់ស្អាត​ សាច់​សខ្ចី​ ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ កញ្ញា​ សួស​ វីហ្សា​ មួយ​រយៈពេល​នេះ​ កញ្ញា​ ពិតជា​មាន​ភាព​មមាញឹក​ជា​ខ្លាំង​ ក្នុង​​វិស័យ​សិល្បៈ​ មិនថាតែការច្រៀង​ និងការសម្តែងក្នុង​បទចម្រៀង​នោះទេ​ សុទ្ធតែ​ទទួល​បាន​ ​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ពីសំណាក់​មជ្ឈដ្ឋាន​មហាជនជាច្រេីន​។

ដោយឡែក​ បេីយេីងក្រឡេកមកមេីល​ ​ពីជីវិត​ស្នេហា​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ ជាមួយ​គូស្នេហ៍​វិញ​ ពិត​ជា​មាន​ភាព​ផ្អែមល្ហែមនឹងគ្នា​ខ្លាំង​ណាស់​ ដោយអ្នកទាំង២​ បានស្រលាញ់​គ្នា​ អស់​រយៈពេលជាង​ ៤ឆ្នាំ​មក​ហើយ​ ។ ហេីយមួយរយៈពេលថ្មីៗនេះ​ អ្នក​ទាំង​ពីរ​ កាន់​តែ​មានភាព​ផ្អែមល្ហែម​ ដែលធ្វើឲ្យ​មហាជន​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​។

ជាក់ស្តែង​ នៅមុននេះ​បន្តិច​ លោក​ Tommy បានបង្ហោះ​ពីទិដ្ឋភាពដែល​កញ្ញា​ សួស​ វីហ្សា​ បា​ន​ចូល​ចង្ក្រាន​ធ្វេីម្ហូបជូន​ដល់លោក​ ដែលម្ហូបមួុយមុខនេះគឺជាត្រីខ​កំប៉ុង​ ហេីយអ្វីដែលគួរឲ្យចាប់អារម្មណ៏នោះ​ គឺកញ្ញា​ សួស​ វីហ្សា​ មិនត្រឹមតែ​ពាក់​សម្លៀកបំពាក់​ជិតខ្លួននោះទេ​ ថែមទាំងពាក់​មួក​សុវត្ថិភាព​ការពារ​មុខ​ថែម​ទៀត​ផង​។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ Tommy ក៏បានមានការលេីកឡេីងដែរថា​ «បងប្អូនជួយមើលគ្នា នេះស្នាដៃមនុស្សស្រី ពេលដែលចង់បានប្តី ហើយរៀនធ្វើម្ហូបដំបូង សំខាន់ម្ហូបរៀននោះគឺ ចៀនពងទា និងត្រីខកំប៉ុង ជួយស៊ែរតៗគ្នាផងបងប្អូនប្រុសៗគ្នាយើង​ អោយមនុស្សស្រីៗបានដឹង»។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​។

សូមទស្សនាវីដេអូខាងក្រោម