ក្រោយពីកើតមានជំលោះ រវាងមន្ត្រីគយប៉ុស្តិ៍ព្រែកចាក និងអ្នកសារព័ត៍មាន ដោយមានការប្រទាញប្រទង់គ្នា ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត បានចេញមុខមានប្រសាសន៍ថា….(មានវីដេអូ)

ហេតុការណ៏មួយបានកើតឡើង ដោយឈានរហូតកើតចេញជាជម្លោះរវាង ក្រុមអ្នកសារព័ត៍មាន ជាមួយមន្រ្តីគយប៉ុស្តិ៍ព្រែកចាក ខេត្ដកំពត ព្រោះតែមន្រ្ដីគយមួយរូប បានស្ទុះទៅឆក់យកទូរស័ព្ទពីអ្នកកាសែត រហូតធ្វើឲ្យតឹងសរសៃក ស្រែកដាក់គ្នាទៅវិញទៅមក និងបានទាញគ្នាទៅវិញទៅមក កាលពីព្រឹកមិញថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ។

យ៉ាងណាមិញ ទាក់ទងចំពោះករណីខាងលើនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះថា Fasi Kmtvnews បានប្រាប់ពីដំណើររឿងយ៉ាងដូច្នេះថា៖”ថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០១៩ ជម្លោះ​រវាងអ្នកសារព័ត៌មានពួកក្រុមមេគយប៉ុស្តិ៍ព្រែកចាកឈានដល់សភាពតឹងសរសៃរកដាក់គ្នា ដោយអ្នកសារពត៌មាន

បញ្ជាក់ចំៗថា លោក​ យី​ ថុល ជាមន្រ្តីគយប្រចាំខេត្តកំពត បានប្រេីអំណាចរបស់ខ្លួនយកឆកយកទូរស័ព្ទដែលអ្នកកាសែតកំពុង ថតយកសកម្មភាពនៅទីនេះ បង្កអោយមានការខឹងសម្បាយ៉ាងខ្លាំង អ្នកសារពត៌មានបន្តទៀតលោកមេគយបើកដៃអោយឈ្មួញដឹកទំនិញចេញដោយមិនបានត្រួតពិនិត្យត្រឹមត្រូវ ពោលគឺយកតែលុយ ប្រព្រឹត្តអំពើពុករលួយ”។

ដោយឡែកក្រោយពីបានទស្សនាខ្សែវីដេអូនេះរួចមក ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត បានបង្ហោះសារដោយភ្ជាប់មកជាមួយវីដេអូ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”ព្រះជាម្ចាស់អើយមិនចេះខ្មាសគេសោះខ្ញុំមិនកាន់ជើងគយទេតែខ្លួនជាអ្នកកាសែតទៅចូលកន្លែងគេអញ្ចឹងគេត្រូវដកទូរស័ព្ទអញ្ចឹងហើយ ។ ខ្ញុំមើលឃើញមួយរយនេះឃើញអ្នកកាសែតពពាក់ ពពូន មិនដឹងថាគាត់ក្រុមណាខ្លះទេ
សំឡេងអ្នកកាសែតនោះទៀតជេរខ្លាំងម្ល៉េះក្មួយៗអើយ”។

សូមទស្សនាវីដេអូខាងក្រោម